ថ្លៃសាហាវម៉ង...លោក k01 ថា កំពុងតែអត់លុយផង មិនហ៊ានហៅ ត្រី មាន់ស្រែញុាំ សុខចិត្តហៅខ្យង​គិតថា ធូរថ្លៃ ដល់ពេលគិតលុយម៉ែអាថ្លៃ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖​ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ វត្តមានរបស់លោក k01 ហើយ ដែលរូបលោកបានចូលរួមយ៉ាងសកម្មក្នុងសង្គមមនុស្ស និងចាស់ជរា នៅតាមដងផ្លូវផងដែរ។


កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក k01 បានបង្ហោះវិដេអូ អមជាមួយនឹង សារយ៉ាងខ្លីនៅក្នុងគណនីហ្វេសប៊ុកថា "K01ឈប់ចូល រហូតម៉ង កោមិនដាក់ទឹកបែបនេះ សួរអ្នកហូបខ្យង តើខ្យងថ្លៃបែបនេះមែនទេ ខមិនម្នាក់មួយផង។

គិតថារកមិនសូវបាន មិនហ៊ានកុម្មងត្រី មាន់អីទេ សុំត្រឹមតែខ្យងដល់ពេលគិតលុយ ខ្យងស្ងោរមួយចាន ឆាគ្រឿងមួយចាន បាយមួយឆ្នាំង ទឹកសុទ្ធពីរដប អស់ជាង100000៛"។


នៅក្នុងវិដេអូរបស់លោកបានរៀបរាប់ថា "កំពុងតែមិនសូវរកបាន ខំប្រឹងសន្សំសំចៃ មិនហ៊ានកុម្មងមាន់ ត្រីអីទេខ្លាចថ្លៃ មានអីហៅខ្យងមកហូប ពេលមើលតំលៃនៅក្នុងក្រដាស ខ្យងចង់ថ្លៃជាងមាន់ទៀត"។


ក្រោយពីមានការបង្ហោះសារវិដេអូហើយ ស្រាប់តែមានបងប្អូនចូលមកខមិន លក្ខណៈលេងសើចថា "បានប្អូនK01ញ៉ាំខ្យងវាបង្កើនជាតិដែកក្រែងប្អូនK01ឯងមានជាតិដែកមិនទាន់គ្រប់គ្រាន់ទេដឹង"និងមានបងប្អូនខ្លះទៀតថា"ខ្ចប់សំបកខ្យងទៅផ្ទះផងព្រោះខ្យងថ្លៃយ៉ាងហ្នឹង??"។


មានវិដេអូ៖



ប្រភព៖ Sola Khang