អបអរសាទរ ! បងប្អូនតែងរអ៊ូ បញ្ហាមានភ្លៀង មានទឹកលិច, ទៅមុខទៀតលែងមានហើយរដ្ឋបាលខេត្ត នឹងអនុវត្តតាមបទដ្ឋានបច្ចកទេស និងច្បាប់...
ស៊ីហៀង
-

ព្រះសីហនុ៖ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច មន្រ្ដីជំនាញ។ រដ្ឋបាលខេត្តព្រះសីហនុ និងប្រើវិធានការផ្លូវច្បាប់ ទៅលើជនទាំងឡាយណា ដែលរំលោភយកដីចំណីមាត់អូរ និងប្រឡាយ ធ្វើកម្មសិទ្ធិខុសច្បាប់ ដើម្បីឈានទៅរំដោះទឹកជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំងមកម្តងៗ។

មន្ត្រីដដែលថ្លែងថា ករណីនេះរដ្ឋបាលខេត្តបានធ្វើការដោះស្រាយជាបន្តបន្ទាប់ដោយប្រើវិធានការបច្ចេកទេសកាយបើកផ្លូវទឹកហូរផង និងប្រើវិធានការផ្លូវច្បាប់ទៅលើអ្នករំលោភបំពានមួយចំនួនផង ដើម្បីដោះស្រាយនិងកាត់បន្ថយការជន់លិចពេលមានភ្លៀងខ្លាំង ដោយសង្ឃឹមថាដំណើរការដោះស្រាយទប់ស្កាត់ជំនន់ទឹកភ្លៀងរបស់រដ្ឋបាលខេត្តព្រះសីហនុនឹងទទួលបានលទ្ធផលជាវិជ្ជមាននៅពេលខាងមុខនេះ។