កាន់តែលំបាកហើយ ! បន្ទាប់ពីអជ្ញាធរក្រុងបានសម្អាតរួចម្តងហើយកាលពីល្ងាចមិញ នៅពេលយប់ក៏មានកំផ្លោកស្រស់អណ្តែតមួយចំនួនទៀត....
ស៊ីហៀង
-

ក្រុងព្រះសីហនុ-បន្ទាប់ពីអជ្ញាធរក្រុងបានសម្អាតរួចម្តងហើយកាលពីល្ងាចថ្ងៃទី៣កក្កដា២០១៩ នៅពេលយប់ក៏មានកំផ្លោកស្រស់អណ្តែតមួយចំនួនទៀត បានរសាត់តាមទឹកសមុទ្រមកទើលើឆ្នេរអូរឈើទាលជាថ្មីទៀត។ ករណីនេះមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុថ្លែងថា

អជ្ញាធរនឹងចាត់កម្លាំងសម្អាតទៅកើបប្រមូលនាព្រឹកថ្ងៃ៤កក្កដា២០១៩នេះ ក្នុងនោះមន្ត្រីអះអាងថាកំផ្លោកនេះមានមិនច្រើនទេ និងថាកំផ្លោកនេះទំនងជារសាត់អណ្តែតមកពីប្រឡាយមួយនៅក្បែរសុខា។