កុំដាច់ចិត្តអូសរំលងអី...សាលារៀននៅខេត្តព្រៃវែង ត្រូវបានរងការខូចខាតដំបូល និងបាក់បែកកន្លែងខ្លះទៀត ដោយសារតែដើមឈើរលំសង្កត់...
ស៊ីហៀង
-

ភ្នំពេញ៖ មហាជនប្រាកដជាបានស្គាល់ វត្តមានកញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែង ដ៏មានប្រជាប្រិយភាព និងជាតារាសម្តែងម្នាក់ ដែលចេះ ក្បាច់គុនបុរាណខ្មែរល្បុក្កតោថែមទៀតផង។


កញ្ញា ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍សោកស្តាយ បំផុតក្រោយពីបានសាលារៀនមួយខ្នងនៅខេត្តព្រៃវែង ត្រូវបានរងនូវការខូចខាតដោយសារភ្លៀងហើយមានខ្យល់ខ្លាំងបានបក់បោកបណ្តាលអោយដួលដើមឈើររលំបាក៉សង្កត់រងការខូចខាត ដំបូល និងបែកបាកកន្លែងមួយចំនួនទៀត...។ 


ទន្ទឹមនឹងនេះ កញ្ញា ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការសូមអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបរិច្ចាគថវិការបន្តិចបន្តួច ជួយដល់សាលាមួយខ្នងនេះផង។


នៅក្នុងហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់យ៉ាងដូច្នេះថា "នាងខ្ញុំ​ ពេជ្រ​ចរណៃ​??សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងស្រុកនឹងក្រៅស្រុកជួយតាមលទ្ធភាពផងចុះ !!!!សាលាបឋមសិក្សាសូរស្ថិតនៅឃុំអង្គសស្រុកមេសាងខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩កន្លងមកនេះបានរងនូវការខូចខាតដោយសារភ្លៀងហើយមានខ្យល់ខ្លាំងបានបកបោកបណ្តាលអោយដួលដើមឈើររលំបាក់សង្កត់រងការខូចខាត ដំបូល និងបែកបាក់កន្លែងមួយចំនួនទៀត...។

ហេតុនេះសាលាកំពុងត្រូវការថវិកាមួយចំនួនដើម្បីជួសជុលអោយសិស្សបានចូលរៀនវិញ......។សាលានេះស្ថិតនៅតំ បន់ដាច់ស្រយាលនិងឆ្ងាយពីទីរួមខេត្តព្រៃវែង.....។096 926 7777"។


ប្រភព៖  ពេជ្រ​ ចរណៃ