នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៩ នៅលើគណនីហ្វេសប៊ុកយុវជនសំរាម បានបង្ហោះសារថា "សួនច្នៃសំរាម និង កាហ្វេបរិស្ថាន ត្រូវការជំនួយពីបងប្អូនលោកពូអ្នកមីងដើម្បីគាំពារបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាយើង។
ពួកខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាព មិនធ្វើឱ្យបងប្អូនខកបំណងទេ ! អាចឧបត្ថម្ភក្រុមយើងខ្ញុំបានតាមរយៈខាងក្រោម គណនីយធនាគា ABA: 000487357 (San Daravit) គណនីយធនាគា ACLEDA: 34730053092616 (San Daravit) លេខទំនាក់ទំនងៈ 069216085 (smart)"។

នៅក្នុងវិដេអូ របស់លោក សាន ដារ៉ាវីត បានរៀបរាប់នៅក្នុងវិដេអូ ថា" នៅថ្ងៃនេះ ចង់ប្រកាសរឿងដ៏ពិសេសមួយជូនបងប្អូនទាំងអស់គ្នាឲ្យដឹងថា បងប្អូនអាចចូលរួមកែច្នៃឈើ ផ្លាស្ទិក និងពិសារកាហ្វេដោយឥតគិតថ្លៃ ប៉ុន្តែក្រុមយើងខ្ញុំ តម្រូវឲ្យអ្នកទាំងអស់គ្នាចូលរួមសម្អាតទីក្រុងនាពេលចុងសប្តាហ៍ជាមួយក្រុមយើង...។ លើលោកនេះពិតជាគ្មានរបស់ free មែន ។ សូមបញ្ជាក់ផងដែរ សួរច្នៃសំរាម និងកាហ្វេបរិស្ថានរបស់ក្រុមយើងខ្ញុំគឺមិនផ្តោតទៅលើប្រាក់ចំណូលនោះទេ។






















សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖
ប្រភព៖ Life Unlock