សំរាមច្រើនជាង១០ឡានធំៗ ត្រូវកាយយកសំរាមកកស្ទះនៅស្ពាន LV ដើម្បីកាត់បន្ថយការជន់លិច នៅពេលមានភ្លៀងធ្លាក់...
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃ៤កក្កដា២០១៩នេះ មន្ត្រីសាលាក្រុងនិងផ្នែកពាក់ពន្ធ័ បានប្រើគ្រឿងចក្រកាយយកសំរាមកកស្ទះនៅស្ពានLVក្នុងសង្កាត់លេខ៤បន្តទៀត ដែលបានធ្វើឡើងតាំងពីថ្ងៃម្សិលមិញមិនទាន់រួចរាល់។

មន្ត្រីអះអាងថា មានសំរាមច្រើនជាង១០ឡានធំៗហើយត្រូវបានកាយយកចេញពីកន្លែងនេះ និងកំពុងបន្តកាយយកទៀតរហូតដល់អស់ ដើម្បីបើកមុខទឹកអោយហូរចុះក្រោម កាត់បន្ថយការជន់លិចនៅពេលមានភ្លៀង។

សំរាម ទាំងនេះបានធ្វើមានកកស្ទះ និងធ្វើឲ្យមានទឹកជនលិច នៅពេលមានភ្លៀងធ្លាក់ម្តងៗ។ បញ្ហាទាំងនេះ មន្រ្តីសាលាក្រុងនិងផ្នែកពាក់ព័ន្ធ បានយកគ្រឿងចក្រមកកកកាយចេញ ដើម្បីកាន់បន្ថយការជន់លិច ។


ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។