ពាក្យថាម៉ែ គឺជាស្រ្តីម្នាក់ ដ៏អស្ចារ្យ ដែលខំជំនះរាល់ឧបសគ្គទាំងអស់ ដើម្បីកូនស្ងួន តាំងពីកូននៅក្នុងផ្ទៃ រហូតដ៏កូនធំ។ ស្រ្តីម្នាក់នេះ មិនដែលបោះបង់អ្នក ទោះបីជាក្រលំបាកប៉ុណ្ណា ក៏គាត់ពុះពារ។ គុណម៉ែដែលបានលះបង់ដើម្បីកូន គឺពិតជាធំធេងណាស់សម្រាបកូនៗ។
ដោយក្តីអាណិត ដោយក្តីស្រលាញ់ លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ បានបង្ហោះវិដេអូមួយ ពីជីវិតរបស់លោកយាយចំណាស់ម្នាក់ ដែលអង្គុយលក់របស់បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិត ។ លោកយាយបានប្រាប់ថា ក្រោយពេលដែលម្តាយរបស់លោកយាយបានស្លាប់ទៅ លោកយាយ មករស់នៅភ្នំពេញតែម្នាក់ ។
នៅក្នុងវិដេអូ ដែលបងប្អូនបានបង្ហោះមករូបលោកផ្ទាល់ ។ ក្រោយពីបានទស្សនាវិដេអូនេះហើយ លោកក៏ស្ទើរតែស្រក់ទឺកភ្នែក ព្រោះលោកយាយចំណាស់ ណាស់ហើយតែកំប្រឹងដើរលក់ របស់បន្តិចបន្តួចដើម្បីលក់គ្រាន់បានចិញ្ចឹមជីវិត។
លោកបានលើកឡើងថា "សួរស្តីបងប្អូន! ក្រោយពីខ្ញុំបានទទួលវិដេអូពីបងប្អូនប្រជាពលរដ្ឋ ដែលបងប្អូនប្រជាពលរដ្ឋបានផ្ងើរមកខ្ញុំ ពីជីវិតដ៏កំសត់របស់លោកយាយ គឺលោកមានអារម្មណ៍ថាអាណិតលោកយាយខ្លាំងមែនទែន។ លោកក៏បានប្រាប់ទៀតថា លោកពិតជាចង់ជួបលោកយាយ ។ លោកសូមប្រកាសដល់បងប្អូនជនរួមជាតិ ទាំងអស់សូមមេត្តា ជួយផ្តល់ព័ត៏មានដល់រូបខ្ញុំផង ថាលោកយាយគាត់នៅទីណា។ លោកនឹងបញ្ជូនក្រុមការងារទៅ ដើម្បីសួរសុក្ខទុក្ខលោកយាយ ដើម្បីផ្តល់ជំនួយដល់គាត់ ព្រោះថាគាត់មើលទៅចាស់មែនទែន "។
ក្រោយពីបាននិយាយនៅក្នុងវិដេអូរួចមក លោកក៏បានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា "ម៉ែខំរកប្រាក់ដើម្បីតែកូន ម៉ែប្រឹងព្រោះស្ងួនឲ្យតែកូនចេះ ម៉ែធ្វើការទាំងថ្ងៃក្តៅស្ទើរឆេះ ម៉ែឥតគេចវេះព្រមធ្វើទាំងអស់...៚ ទៀ វិចិត្រ"។



មានវិដេអូ៖
ប្រភព៖ ទៀ វិចិត្រ TEA VICHET