ក្រោយពីរិះគន់ប៉ូលីសចរាចរណ៍ខេត្តសៀមរាប ស្រាប់តែបុរសម្នាក់បង្ហាញក្រដាសមាត្រា សំរាប់ផាកពិន័យ រថយន្តដែលប្រើប្រាស់គ្មានស្លាកលេខ...
សីហា
-

កាលពីថ្មីៗនេះ មហាជនជាច្រើនបានបង្ហោះសាររិះគន់ប៉ូលិសចរាចរណ៍ខេត្ត សៀមរាប ដែលបានចាប់រថយន្តគ្មានស្លាកលេខ តែមានពន្ធត្រឹមត្រូវ មិនទាន់ធ្វើស្លាកលេខ រហូតដល់១០ថ្ងៃ ភ្លាមៗនេះស្រាប់តែ ប៉ូលិសចរាចរណ៍ខេត្ត សៀមរាប ចាប់ឃាត់រថយន្ត និងពិន័យ ៤សែនរៀល។

ក្នងនោះដែរមានគណនីហ្វេសប៊ុកម្នាក់ឈ្មោះ សុីម ចាន់សុី បានបង្ហោះសារថា "ហុតឈាមគ្នាទាំងរស់ពេកហើយ??

នេះជាសកម្មភាពប៉ូលីសចរាចរណ៍ខេត្តសៀមរាប ចំណុចផ្លូវ60ម ទី02/07/2019. ដែលលោកបានឃាត់ឡានទើបទិញបាន10 ថ្ងៃហើយពិន័យចំនួន400000៛ ដោយឡានគ្មានស្លាកលេខ ដោយហេតុថាលើសការកំណត់ចំនួន3ថ្ងៃ ។គាត់ថា សារាចរណ៍ថ្មីឡានជិះគ្មានស្លាកលេខបានតែ7ថ្ងៃពីទិញ។

មានរាស្រ្តជាច្រើនកំពុងជួបបញ្ហានេះ សូមលោកមេប៉ូលីសជួយមើលផង តើឡានគ្មានស្លាកលេខអាចជិះបានប៉ុុន្មានថ្ងៃបន្ទាប់ពីទិញ? ចុះធ្វើស្លាកលេខ 7ថ្ងៃរួចរាល់អត់? ជួយបកស្រាយផង អរគុណ"។

ក្រោយពីបង្ហោះសារនេះភ្លាមស្រាប់តែគណនីហ្វេសប៊ុកម្នាក់ទៀត ខឹងសម្បាទៅនឹងអ្នករិះគន់ និងខមិនជារូបភាព ថា 

និងសរសរទៀតថា៖ កុំថាឡើយ ៣ថ្ងៃ ត្រឹម ១ថ្ងៃក៏មានសុពលភាពដែរ ក្នុងនាមជាពលរដ្ឋត្រូវចេះទទួលស្គាល់កំហុសរបស់ខ្លួន មេតាយល់ពីតួនាទីជាពលរដ្ឋល្អខ្លះផង។