ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាអោយឃាត់ខ្លួនកម្មករសំណង់ ជនជាតិចិនចំនួន២នាក់ នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីជាការព្រមាន ដែលមិនស្តាប់តាម ការណែនាំរបស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាមឃាត់បណ្តោះអាសន្ន ។នេះគឺជា សារមួយ ព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យមានការគោរពច្បាប់ក្នុងការសាងសង់នៅក្នុង ខេត្តព្រះសីហនុ ។

បើតាមមន្ត្រីថា ការឃាត់ខ្លួននេះគឺ យកមករក្សាទុកនៅកន្លែងសមត្ថកិច្ចមួយយប់ ទើបដោះលែងទៅវិញជាមួយនិងការធានាធ្វើកិច្ចសន្យាតាមនិតិវិធី។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា២០១៩ ឯកឩត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង បានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរង់ចាំ ត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត។







ប្រភព៖ Huy Bunleng