មហាជនជាច្រើនប្រាកដជាបានស្គាល់លោក ផែង វណ្ណៈ ហើយ ដែលលោកជាបុគ្គលម្នាក់ បានជួយដល់រាល់ទុក្ខលំបាកបងប្អូន មិនថា រឿងដីធ្លី និងបញ្ហាផ្សេងៗ។ នៅថ្ងៃនេះ លោកក៏បាននាំយកអំណោចបន្តិចបន្តួចទៅជូនលោកយាយ លោកតា បងប្អូន ដែលកំពុងតែជួបនូវការលំបាក។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈបានរៀបរាប់ថា "ធ្វើអំពើល្អមិនមែនដេីម្បីចង់ល្បី ឬ ចង់បានមុខមាត់ទេ តែជាការងារមនុស្សធម៌មួយដេីម្បីរួមចំណែកចែករំលែកការលំបាកប្រជាពលរដ្ឋដែលមានការខ្វះខាត ។ ត្រូវនាំគ្នាធ្វើអំពើល្អអោយបានច្រេីនដេីម្បីចែករំលែកក្ដីស្រលាញ់របស់យេីងទៅកាន់មនុស្សគ្រប់ៗគ្នា "។

លោកក៏បានបង្ហោះសារបន្ថែមទៀតថា "តួនាទីបុណ្យស័ក្ដិអាចបាត់បង់បាន តែសេចក្ដីស្រលាញ់របស់ខ្ញុំចំពោះប្រជាកសិករនៅឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង មិនអាចបាត់បង់បានទេ ។ ខ្ញុំនៅតែបន្តបំរេីប្រជាកសិករនៅឃុំព្រៃឃ្នេសរហូតទាល់តែប្រជាកសិករនៅឃុំព្រៃឃ្នេសលែងត្រូវការខ្ញុំ" ។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន ចូលរួមត្រេកអរ និងសរសើរពីទឹកចិត្តដ៏ល្អរបស់លោក ដែលតែងតែយកចិត្តទុក្ខ ចំពោះបងប្អូន ជួបនូវការលំបាកផ្សេងៗ៕








ប្រភព៖ Pheng Vannak News