លោក​ឧកញ៉ា ទៀ វិចិត្រ ថា កុំខ្មាស់គេដែលមានម៉ែក្រ ត្រូវខ្មាស់គេដែលមើលថែគាត់មិនបានល្អ...(មានវិដេអូ)
-

ប្រិយមិត្តប្រាកដជាបានស្គាល់វត្តមានរបស់លោក​ឧកញ៉ា ទៀ វិចិត្រ ដែលលោកបានបានចូលរួមយ៉ាងសកម្ម​ ក្នុងការជួយដល់លោកយាយ លោកតា បងប្អូន ដែលគាត់មានការលំបាក មិនថាទីណា កន្លែងណា គឺគាត់តែជួយដល់ពួកគាត់ជានិច្ច។ ទឹកចិត្តដ៏ល្អនេះ បានធ្វើឲ្យមហាជន មានការស្ងប់ស្ងែង កោតសរសើរពីទឹកចិត្តរបស់លោកឧកញ៉ាជាខ្លាំង និងត្រេកអរដែលមានបុគ្គលល្អដូចជារូបលោកផងដែរ។


យ៉ាងណាមិញ  កាលពីពេលថ្មីនេះៗក្រោយពីលោកបានឃើញ លោកយាយកំសត់ ម្នាក់ដែលអង្គុយលក់នៅតាមស្តុប លោកក៏មានចិត្តអាណិតលោកយាយជាខ្លាំង ព្រមទាំងប្រកាសស្វែងរកលោកយាយ និងចង់ជួបលោកថែមទៀតផង។ ទន្ទឹមនឹងការប្រកាសស្វែងរកដូចនេះ ពេលនេះលោកក៏បានជួបលោកយាយហើយ។


នៅក្នុងវិដេអូដែលបង្ហាញពីសកម្មភាពរបស់លោកដែលកំពុងតែអង្គុយលក់ផ្លែឈើបន្តិចបន្តួចគ្រាន់តែចិញ្ចឹមជីវិតនោះ ធ្វើឲ្យបងប្អូន ស្ទើរស្រក់ទឹកភ្នែកម្តងៗទៅហើយ។ នៅក្នុងវិដេអូ ពេលដែលលោកបានទៅជួបសំណេះសំណាលជាមួយលោកយាយផ្ទាល់ លោកយាយក៏បានប្រាប់ឲ្យដឹងថា "លោកយាយមានឈ្មោះថា វ៉ែន សុខ មានអាយុ៦៨ឆ្នាំ ។ លោកយាយបានប្រាប់ទៀតថា លោកយាយមានតែពីរនាក់ម្តាយកូនទេ ពេលម្តាយលោកយាយបានស្លាប់ទៅ លោកយាយក៏សម្រេចចិត្តមករស់នៅភ្នំពេញតែម្នាក់ឯង ដោយលោកយាយសុំគេនៅ ហើយម្ចាស់ផ្ទះគេក៏ចិត្តល្អទៀត។


លោកយាយបានប្រាប់ថា លោកយាយបាក់ជើងផង ជិះម៉ូតូបែកក្បាល ហើយពេលគេបុកលោកយាយ ឥឡូវលោកយាយក្រិចចង្កេះ ដើរកាត់ឈើច្រត់ ប្រើថ្នាំខ្មែរ ប្រើថ្នាំពេទ្យ បានធូរបន្តិច។


ដោយឡែកនៅក្នុងហ្វេសប៊ុករបស់លោកឧកញ៉ា បានរៀបរាប់ថា "កុំខ្មាស់គេដែលមានម៉ែក្រ ត្រូវខ្មាស់គេដែលមើលថែគាត់មិនបានល្អ...៚ទៀ វិចិត្រ។


ជីវិតដ៏កំសត់របស់លោកយាយ ត្រូវបានលោកឧកញ៉ា ធ្វើការបង្ហោះនៅលើបណ្តាញសង្គម របស់លោក ដោយមានការចែករំលែកជាច្រើ​នផងដែរ៕


មានវិដេអូ៖



ប្រភព៖ ទៀ វិចិត្រ TEA VICHET