កុំដាច់ចិត្តអី ជួយស៊ែរបន្តផង ! ពុកគេ ក៏ដូចពុកយើង បើឃើញលំបាកចឹងហើយ មិនជួយទៀតមានតែយើងជាមនុស្សអត់បេះដូង....
-

ហ្វេសប៊ុក ៖ មហារកើតមានក្តៅអាណិតអាសូបន្ទាប់ពីឃើញរូបភាពមួយសន្លឹករបស់លោកតាមានវ័យចាស់ជរាម្នាក់ ដែលមានសភាព  អស់កម្លាំង ហេវហត់ និងលំបាកវេទនាយ៉ាងខ្លាំងណាស់ បន្ទាប់ពីបានឃើញដូច្នេះបានធ្វើឲ្យមហាជនជាច្រើនកើតមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ។

យោទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ouch Holl បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា " ពុកគេ ពុកយើងល្ងាចនេះខ្ញុំបានជួបលោកតាម្នាក់ដែលដើរតាមថ្នល់ 1TK1 មើលសភាពហាក់ដូចជាវង្វេង និងអស់កំលាំងជាខ្លាំង ទើបហៅគាត់អោយសម្រាកសិន ទិញភេសជ្ជៈជូនគាត់ពិសារ និងជូនថវិកាគាត់ រួចសាកសួរទៅគាត់ថាគាត់ដើរមក២ថ្ងៃ ២យប់ហើយ ទើបមកដល់ហ្នឹងទេ សួរគាត់ផ្ទះនៅឯណា គាត់ថាស្នាក់នៅវត្ត សេដ្ឋី ពេលនេះខ្ញុំបានអោយគេជូនគាតទៅវត្ត សេដ្ឋីហើយបើមានបង ប្អូនណាបាត់សមាជិកគ្រួសារ សូមទៅរកនៅទីនោះ ។