ពិតជារឿងមួយដ៏គួរត្រេកអរ ហើយក៏អាណិតណាស់ ដោយស្រ្តីម្នាក់បានឆ្លងទន្លេនៅកណ្តាលផ្លូវ សំណាងហើយដែលសុវត្ថិភាពទាំងម្តាយទាំងកូន។
នៅក្នុងវិដេអូ ប្រមាណជាពីនាទី ដោយម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bunthorn Choem បានរៀបរាប់ថា "ពេលមើលវីដេអូនេះខ្ញុំពិតជាអាណិតបងស្រីខ្ញុំណាស់ សូមជូនពរបងស្រីអោយមានសុខភាពល្អ សំណាងល្អ ព្រមទាំងក្មួយប្រុសផងដែរ"។
យ៉ាងណាមិញនៅក្នុងវិដេអូនោះ បុរសដែលត្រូវជាប្តីបានប្រាប់ថា " ពេលអេកូថាកើតនៅថ្ងៃទី១៥ តែឥឡូវត្រឹមថ្ងៃទី០៥សោះ កើតមកបាត់ទៅហើយ"។ នេះក៏ដោយសារតែផ្លូវឆ្ងាយ ហើយផ្លូវពិបាកធ្វើដំណើរ ហើយរលាកទៀត ស្រាប់តែមិនទាន់ដល់មន្ទីរពេទ្យប្រពន្ធឈឺពោះ សម្រាលកូននៅកណ្តាលផ្លូវបាត់ទៅហើយ។
នេះពិតជារឿងមួយដ៏គួរឲ្យរំភើបនិងសប្បាយចិត្តជាខ្លាំង ក្រោយពីបានដឹងថា បងស្រីហើយនិងកូនមានសុវត្ថិភាព និងមានសុខភាពល្អទាំងពីរនាក់៕
សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Bunthorn Choem