ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីលួចកាច់កម៉ូតូ ប្រជាពលរដ្ឋ ដែលចតចោលនៅផ្ទះ
-

ភ្នំពេញ៖​ បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយរូបគេបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ​រួចព្យាយាមរត់គេច នៅវេលាព្រឹកថ្ងៃទី០៥​ ខែ​ កក្កដា​ ឆ្នាំ២០១៩  ស្ថិតនៅចំណុចច្រមុះជ្រូកវត្តហា​ ផ្លូវ៥០ម៉ែត្រ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។


ជនសង្ស័យឃាត់ខ្លួនឈ្មោះ​ សុខ​ ឆេង​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ មានមុខរបរជាអ្នករត់កង់បី ស្រុកកំណើត​ ភូមិឈ្លោង​ ឃុំឈ្លោង​ស្រុកឈ្លោង​ ខេត្តក្រចេះ​ ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1HQ 2952 ដែលចតទុកចៅនៅមុខផ្ទះ បានសម្រេចហើព្យាយាមជិះគេចខ្លួន តែត្រូវកម្លាំងដែលកំពុងជិះល្បាត ក៏ដេញតាមចាប់រហូតមកដល់ចំណុចច្រមុះជ្រូកវត្តហា ក៏ចាប់ត្រូវកម្លាំងរបស់លោកធាក់ផ្តួលចាប់បានភ្លាមៗតែម្តង។


បច្ចុប្បន្នសមត្ថកិច្ច  បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ដើម្បីធ្វើការសាកសួរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕