មិនដឹងថាត្រូវខឹង ឬក៏អាណិតគាត់ទេ...ព្រោះតែគ្មានលុយមើលជំងឺកូន ស្រ្តីអ្នកអនាម័យម្នាក់ បែកគំនិតលួចលុយភ្ញៀវ នៅក្នុងក្លឹបហាត់ប្រាណ...
-

កាលពីថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ ២០១៩ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុចក្លឹបហាត់ប្រាណ(ដឺផ្លេស) លួចលុយរបស់ភ្ញៀវជាច្រើនលើកច្រើនសារ មកហើយ ដែលកន្លែងកើតហេតុស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។


សង្ស័យនេះ ឈ្មោះ សម ផល្លី អាយ ៣៧ឆ្នាំ មុខរបរបោសសំអាត ស្នាក់នៅភូមិមុខខេត្ត សង្កាត់ចំការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលួចលុយរបស់ភ្ញៀវចំនួន១១៦០ដុល្លារ ហើយក៏ត្រូវម្ចាស់តាមទាន់ យកលុយដាក់ចូលក្នុងបង្គន់ហូរចូលលូអស់។ ជនរងគ្រោះមានឈ្មោះថា កុល សុខន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន តំណាងឲ្យ(ក្លឹបដឺផ្លេស) ស្នាក់នៅផ្ទះលេខ ០១Eoស្នាក់នៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ភ្ញៀវដែលមកហាត់ប្រាណ បានដូរយកសម្ភារៈទ្រព្យសម្បត្តិយកទៅទុកក្នុងទូរក្លឹប ហេីយស្រ្តីជនសង្ស័យជាអ្នកបោសសំអាតក៏ឆ្លៀតកាសលួចលុយដូចលេីកមុន តែថ្ងៃនេះ ក៏ប៉ះចំថ្ងៃស៊យ ម្ចាស់គេបាត់លុយ ស្រែកឆោឡោ ស្រ្តីជនសង្ស័យឃើញដូចនេះហើយ ក៏រត់យកលុយ ចំនួន១០០ដុល្លារដែលលួចនោះ យកទៅដាក់ក្នុងបង្គន់រួចចាក់ទឹកឲ្យហូរចូលលូដេីម្បីបំបាត់ភ័ស្ដុតាងតែចុងក្រោយឆែកកាំរ៉ាឃេីញមានការសង្ស័យ ទេីបឃាត់សួរនាំ និងឆ្លេីយសារភាព ។


សមត្ថកិច្ចបានប្រាប់ទៀតថា បើយោងតាមពាក្យបណ្តឹងរបស់អ្នកតំណាងក្លឹបហាត់ប្រាណ បានដាក់ពាក្យបណ្ដឹងពីបទលួចលុយភ្ញៀវចូលមកក្នុងក្លឹបហាត់ប្រាណជាច្រេីនលេីក មិនអាចលេីកលែងបាន ក្រោយមកក៏សាកសួរនាំស្រ្តីជនសង្ស័យគាត់បានទទួលស្គាល់ និងព្រមទទួលកំហុសដោយបានលួចលុយចំនួន៦លេីកពិតមែន ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានលួចលុយភ្ញៀវពិតមែន​ ដោយសារតែ គ្មានលុយកូនឈឺមានជំងឺគ្រុនឈាម ដេកនៅពេទ្យក៏សម្រេចចិត្តលួចលុយរបស់ភ្ញៀវ ដើម្បីមើលជំងឺរបស់ភ្ញៀវតែម្តងទៅ។


ក្រោយពីសាកសួរនាំស្រ្តីជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕