គួរឲ្យអាណិត! ចាប់ឃាត់ខ្លួន ម៉ែយ៉ែម៣នាក់ ដែលជារើយៗ នាំក្មេងស្រីស្អាតៗ ដឹកដាក់ឲ្យភ្ញៀវតាម....
សីហា
-

ភ្នំពេញ​៖​ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបាន កើតឡើងកាលពីថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​នឹង​៣០​នាទី​ ដោយ កម្លាំង​ការិយាល័យ​បាន​អនុវត្ត​ចំណារ​អនុញ្ញាតិ​ឲ្យ​បង្ក្រាប​ជាក់ស្តែង​លេខ​ ០៦៥​ អ​.​យ​.​ខ​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៩​ របស់​លោកស្រី​ ស៊ឺ​ វណ្ណ​នី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បង្ក្រាប​ជាក់ស្តែង ​ករណីនេះ​ (​នាំ​នារី​ ក្មេងៗ​ឲ្យភ្ញៀវ​នៅ​តាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​)​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់​។

​​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ឈ្មោះ​ ខន​ ចាន់​ណា​វី​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ជា​មេខ្យល់​ និង​ជន​រង​គ្រោះ​០៥​នាក់​ អនីតិជន​០៣​នាក់​)​ នៅ​ចំណុច​ភោជនីយ៍ដ្ឋាន​ ឈូករ័ត្ន​ ម្ហូប​ខ្មែរ​ ផ្លូវ​លេខ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ (​ឃាត់ខ្លួន​ ០៣​នាក់​)​ និង​នៅ​ចំណុច​ផ្ទះសំណាក់​ ស្រែ​ផល​ ផ្លូវ​បេតុង​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ (​ឃាត់ខ្លួន​០៣​នាក់​)​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ចាត់ការ​តាម​នីតិវិធី​ ៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ