ពាក្យថាម៉ែ គឺជាមនុស្សស្រីម្នាក់គត់ដែលហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីកូនជាទីស្រលាញ់ មិនថាផ្លូវកាយ ឬផ្លូវចិត្ត គឺលោកតែងតែលះបង់ ដើម្បីកូនតែម្នាក់ ។ ម៉ែ បានផ្តល់អ្វីៗគ្រប់យ៉ាង មិនថាឡើយជីវិតក៏លោកហ៊ានលះបង់ដែរ ធ្វើយ៉ាងណាឲ្យតែកូនរស់នៅបានសុខ សប្បាយ ។
ដោយឡែកស្រ្តីម្នាក់ បានបង្ហើបពីវិប្បដិសារី ដែលជាប់មាននៅក្នុងខ្លួន ព្រោះតែប្រឹងរកលុយ ចង់ឲ្យមានផ្ទះសំបែងដូចគេ ប្រឹងរយៈពេល៤ឆ្នាំ មិនដែលតេរកម៉ែ មិនដឹងសូម្បីសុខទុក្ខម៉ែ ថាគាត់សុខសប្បាយឬទេ ? តើគាត់កំពុងធ្វើអ្វី? តើគាត់ពិសារបាយហើយឬនៅ?។
ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Thailand Import បានបង្ហោះសារថា "វិប្បដិសារី កើតឡើងហើយមិនអាចកែបានមានតែខំប្រឹងអោយម៉ែបានជា ទោះពេលវេលាយូរប៉ុណ្ណាក៏ដោយ ក៏កូនស្រលាញ់ម៉ែ ប្រឹងប្រែងដើម្បីម៉ែ។
កាលគ្រាក្រប្រឹងរកលុយឡើងភ្លេចម៉ែ ខំចំនាយពេលយុវ័យរកលុយអោយច្រើនទុកសម្រាប់អោយម៉ែធ្វើបុណ្យ មានផ្ទះធំនៅ មានឡានជិះ កាលនោះមិនគិតបច្ចុប្បន្នឡើយគិតតែពីអនាគតថាខំប្រឹង ដល់ពេលប្រឹងបានសម្រេចបែរជាម៉ែមានវិបត្តិផ្លូវចិត្តទៅហើយ សារនឹកកូនមិននិយាយ មិនខលរកគ្នា មើលតែកូនឡាយ 4ឆ្នាំ កូនបង្កើតស្ទើតែក្លាយជានាក់ដទៃមិនស្គាល់គ្នា តើពេលកូនមិនជិតម៉ែពិបាកចិត្តប៉ុណ្ណាទៅ ?ហេតុអី មិនជេរ មិនខឹង?ពេលសួរម៉ែថាមិនអីទេខំរកលុយទៅកូន ???។
សុខចិត្តអោយម៉ែខឹង ម៉ែជេ ល្អជាងមិននិយាយលាក់ទុកពេលផ្ទុះគឺនាក់ដែលវិប្បិសារីគឺកូន"។




មានវិដេអូ៖
ប្រភព៖ Thailand Import