(ព្រះសីហនុ)៖ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ចារឲ្យកូនចៅរបស់លោក ចាប់រថយន្តតាក់ស៊ីបើកបរដោយជនជាតិចិន ៣នាក់ ដែលធ្វើចរាចរណ៍ក្នុងក្រុងព្រះសីហនុ។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចណ៍ បានឲ្យដឹងថា ជាជំហានដំបូងមានរថយន្តតាក់ស៊ីប្រភេទនេះចំនួន ៣គ្រឿង បើកបរដោយជនជាតិចិន ត្រូវបានឃាត់ចាប់ ហើយត្រូវកម្លាំងជំនាញឃាត់ខ្លួននាំយកមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមគោលការណ៍ច្បាប់។ រថយន្តដែលសមត្ថកិច្ចឃាត់នេះរួមមាន៖

១៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2L-4842 បើកបរដោយឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
២៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2P-2330 បើកបរដោយឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
៣៖ រថយន្តម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ 2I-3423 បើកបរដោយឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ៕

ប្រភពពី៖ Sorn Sopheak-ស៊ន សុភក្រ្ត