ម្នាក់១ស៊ែរជាកំម្លាំងចិត្ត ! គាត់លក់ ទាំងម៉ូតូ លក់ទាំងឡាន ចាកចេញពីគ្រួសារ មកកាយសំរាម នៅលូបឹងត្របែក ដើម្បីបរិស្ថានស្អាត និងដើម្បីអ្នកទាំងអស់គ្នា.....
-

៤ខែមកនេះខ្ញុំរស់ដោយរបៀបណា? ខ្ញុំនិយាយតាមត្រង់ទៅចុះ ខ្ញុំសេងអាជីវកម្ម ខ្ញុំលក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព័្ទ iPhoneX មួយគ្រឿងទៀត ដែលត្រៀមនឹងលក់ តែវាបែកកាំមេរ៉ា និង ស្គ្រីនមុខខ្ញុំបានលក់អ្វីដែលអាចលក់បានដើម្បីតែចង់យកឈ្នះពាក្យថា "មិនអាច" របស់លោកពូម្នាក់(គាត់បានថាឱ្យខ្ញុំដេកស្រមៃទៅបើចង់ឱ្យលូនេះអស់សំរាម និងអាចចិញ្ចឹមត្រីបាននោះ) គ្រាន់តែខ្ញុំបានលឺថាជប៉ុនគំរោងធ្វើប្រពន្ធ័ចំរាញ់ទឹកលូ ខ្ញុំក៏បាននិយាយថា ទេវតាជួយហើយយើង ពេលដែលខ្ញុំបានជួបបង សុថល ដែលជាអភិបាលខណ្ឌចំការមន ខ្ញុំក៏បានសួរគាត់បញ្ចាក់ម្តងទៀត គាត់ក៏បានប្រាប់ខ្ញុំថា នេះជាគំរោងរបស់ជប៉ុនជាមួយរាជរដ្ឋាភិបាល គឺជារឿងពិត។

 ខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដើម្បីផ្គត់ផ្គង់ជីវភាពក្រុមយុវជនសំរាម។ បាទសំរាប់ខ្ញុំគឺមានរឿង២ដែលសំខាន់សំរាប់ជីវិត គឺ បងប្អូន និង ក្តីស្រមៃ ។ ចលនាយុវជនខ្ញុំមួយក្រុមនេះគឺគ្មាន និងមិនពាក់ពន្ធ័នឹងនយោបាយនោះទេ ក្រុមយើង ឬ ខ្ញុំផ្ទាល់ធ្វើចលនានេះឡើងគឺ ចេញពីក្តីស្រលាញ់ពិតៗ ខ្ញុំពិតជាស្រលាញ់មាតុភូមិ និង អាណិតដល់ប្រជាពលរដ្ឋខ្មែរណាស់ ដែលស្ថិតនៅក្រោមការមើលងាយរបស់បរទេស ដូចជាអ្វីដែលខ្ញុំធ្លាប់ស្តាប់លឺ ធ្លាប់ជួបកន្លងមកនេះ ខ្ញុំរឹតតែមិនសុខចិត្តទទួលយកការមើលងាយរបស់ជនជាតិខ្លួនឯងផ្ទាល់ ! ក្នុងនាមជាមនុស្ស មានទឹកដី មានភាសា មានវប្បធម៌ អរិយធម៌ កម្ពុជាមិនមែនជាប្រទេសសំរាមនោះទេ !

បើសិនជាបងប្អូនពិតជាគាំទ្រទង្វើ និង ការយល់ឃើញ ដូចជាខ្ញុំបាទពិតមែន សូមអ្នកទាំងអស់គ្នាផ្តល់ឱកាសឱ្យខ្ញុំជាអ្នកធ្វើនេះបានដើរទៅមុខចូលទៅដោះស្រាយបញ្ហានេះផង ! សូមអរគុណជនរួមជាតិទាំងអស់ !

"សុំក្តាប់ដៃស្តាំប៉ះទ្រូងខាងឆ្វេង" ប្រាប់អ្នកទាំងអស់គ្នាថា"អាចទុកចិត្តបាន ខ្ញុំមិនធ្លាប់ធ្វើអ្វីបែបលេងៗនោះទេ"។