ព្រះសីហនុ អភិវឌ្ឍន៍ខ្លាំងណាស់ សូម្បីតែផ្លូវក៏មានការអភិវឌ្ឍន៍ដែរ ពីផ្លូវល្អមកជាផ្លូវ ដែលវេទនាជាងគេ...
-

ក្រុងព្រះសីហនុ ៖ ពិតណាស់ពេលនេះខេត្តព្រះសីហនុ បានកំពុតែមានការអភិវត្ឍន៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ ជាពិសេសនោះគឺជនជាតិចិន ។

យ៉ាងណាមិញទោះបីជាមានការអភិវឌ្ឍន៍ខ្លាំងយ៉ាងណាក៏ដោយតែខេត្តមួយនេះនៅតែធ្វើឲ្យប្រជាជននៅទីនោះមានការលំបាកនៅក្នុងការធ្វើដំណើដោយសារតតែមានបញ្ហារខាងផ្លូវ ដូច្នេះទើបពលរដ្ឋស្នើរកអជ្ញាធរឬផ្នែកទទួលគម្រោងធ្វើផ្លូវអូរ៤អូរ៥ ក្រុងព្រះសីហនុ ពិនិត្យលទ្ធភាពជួយសម្រួលជាបណ្តោះអាសន្ន តាមកន្លែងដែលកំពុងខូចខ្លាំង ដើម្បីកាត់បន្ថយការលំបាក មុនពេលដែលការជួសជុលជាបេតុងធ្វើមកដល់ ដោយសារថាបច្ចុប្បន្ន កំណាត់ផ្លូវនេះ ចាប់ពីជិតសាលាក្រុងព្រះសីហនុរហូតទៅដល់ជិតផ្លូវបំបែកអូរត្រេះ មានជង្ហុកធំៗនិងរអិលពេលមានភ្លៀងម្តងៗ ៕(រូបភាពពីពលរដ្ឋ)