ដូចបងប្អូនជ្រាបហើយថា កាលពីវេលាម៉ោង៦ទៀបភ្លឺឈានចូលថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០១៩ នេះ ករណីអគ្គីភ័យនៅតាមបណ្ដោយផ្លូវលេខ១៧៣ ក្បែរសាលាទួនហ្វារ នៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អគ្គិភ័យនេះបានលេបត្របាក់ផ្ទះចំនួន៥ស្ទើរទាំងស្រុង ក្នុងនោះមានឃ្លាំងចំនួន១ និងឆេះរៀលដាលផ្ទះចំនួន៤ បានធ្វើឲ្យមហាជនមានការខ្លោចចិត្តជាខ្លាំង ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ។

ភ្លាមនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thea Sokun បានបង្ហោះសារសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់ សំរាលនូវទុក្ខលំបាក ក្រោយពីមានជួបរឿងអាក្រក់ ដោយអគ្គីភ័យបានលេបខឃ្លាំងនិងផ្ទះជាច្រើនខ្នង ហើយពេលនេះ គាត់គ្មានអ្វីប្រើប្រាស់ ស្លៀកពាក់នោះទេ។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់យ៉ាងដូច្នេះថា "គ្រួសាររបស់ខ្ញុំបានជួយទុក្ខជាទំងន់ដោយសារតែគ្រោះអគ្គីភ័យ គ្មាននៅសល់អ្វីទេ ខ្ញុំបាទសូមឲ្យសប្បុរសជនជិតឆ្ងាយ ជួយឧបត្ថម្ភជាប្រាក់ក្ដី សម្លៀកបំពាក់ក្ដី និង សម្ភារៈក្កី។ហើយសូមអរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភដល់គ្រួសារខ្ញុំបាទផង 010711148"។










ប្រភព៖ Thea Sokun