អ៊ុំស្រីម្នាក់ អង្គុយសម្រក់ទឹកភ្នែក ព្រោះតែកូនប្រុសវាយធ្វើបាន រាល់ថ្ងៃគ្មានថ្ងៃទំនេរ ដោយសារតែគ្មានប្រាក់ឲ្យវាយកទៅទិញថ្នាំសម្រាប់ជក់ រាល់ថ្ងៃនេះ អ៊ុំស្រីគាត់រស់នៅពឹងលើអ្នកជិតខាងផ្តល់ចំណីអាហារឲ្យគាត់ញុាំ និងកូនប្រុសម្នាក់ទៀតទៅធ្វើការបានផ្តល់ឲ្យគាត់ កុំអីមិនដឹងថាគាត់ត្រូវទៅពឹងអ្នកណាទៀតទេ។ អ៊ុំស្រីសព្វថ្ងៃគាត់រស់នៅ ភូមិ២ ក្រុម៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អ៊ុំស្រីបានប្រាប់ទៀតថា គាត់មានកូនបីនាក់ ម្នាក់ញៀនថ្នាំ ម្នាក់ទៀតឆ្កួត ហើយម្នាក់ទៀតធ្វើការដើម្បីចិញ្ចឹមគ្រួសារ ។ រាល់ថ្ងៃអ៊ុំស្រីគាត់ត្រូវកូនប្រុស ដែលញៀនថ្នាំវាយធ្វើបាបគាត់ រាល់ថ្ងៃ ឲ្យតែអត់មានលុយឲ្យវា ហើយវាវាយធ្វើបាប គាត់ឡើងហើមជើង ដើរលែងរួចទៀតហើយ ទៅណាក៏ពិបាកដែរ។ អ៊ុំស្រិប្រាប់ទៀតថា គាត់បានប្តឹងប៉ូលីសដែល តែប៉ូលីសគាត់លែងយកទៅហើយ ព្រោះអីធ្លាប់យកកូនគាត់ទៅអប់រំ២ដងហើយ ទើបគេលែងមកចាប់ទៅទៀត។
ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា "ហ្វៃ អុីហ្សាស" បានរៀបរាប់ថា "ហឺ!.. និយាយមិនចេញទេបងប្អូន កូនវាយធ្វើបាបសឹងរាល់ថ្ងៃ គាត់រស់នៅភូមិ2 ក្រុម5 សង្កាត់ច្រាំងចំរេះទី1 ខណ្ឌឬស្សីកែវភ្នំពេញ ផ្ទះគាត់ គ្មានអ្វីសោះ បើបងប្អូនជួយគាត់ផង លេខទាក់098 96 96 44 "។
សង្ឃឹមថាបងប្អូន នឹងជួយដល់គាត់ផង ព្រោះគាត់ពិតជាលំបាកខ្លាំងមែនទែន៕

មានវិដេអូ៖
ប្រភព៖ ហ្វៃ អុីហ្សាស