ខេត្តព្រះសីហនុ ៖ យោងតាម Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយដឹងថា នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៩នេះ វេលាម៉ោង ០៦និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយស្នាក់ការបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញចេញជនជាតិចិនចំនួន ០៣នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង ០៣នាក់នេះ មាន
១- ឈ្មោះ MA DONGHUI ភេទប្រុស អាយុ ៣១ឆ្នាំ
២-ឈ្មោះ WANG QINGSHAN ភេទប្រុស អាយុ ៣០ឆ្នាំ
៣-ឈ្មោះ ZHANG SHUAI ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរលេខ ZA419 (KOS-CHN) ករណីបទល្មើសចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ (ក្រោយអនុវត្តសាលក្រមទោសរួច) ។ នគរបាលបញ្ជាក់ថាអ្នកទាំង៣ នគរបាលជំនាញទទួលពីពន្ធនាគារខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ៕



ប្រភព៖ Huy Bunleng