ញញឹមស្រស់ណាស់អាពៅ...សមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យយកដំបងវាយ កញ្ចក់ទ្វារមុខ និងកញ្ចក់បង្អួច រងការខូចខាតយ៉ាងដំណំ
-

ក្រុងតាខ្មៅ៖ កាលពីថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី ចំណុច ផ្ទះជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល យុវជនម្នាក់ មានសតិមិនប្រក្រតី(បែកថ្នាំ) បានយកដំបងវាយទ្វារ និងបង្អួចផ្ទះជនរងគ្រោះជាច្រើនលើក ជាច្រើនសារ រកការខូចខាតយ៉ាងដំណំ ហើយរត់គេចខ្លួនបាត់ ។


ជនសង្ស័យមានឈ្មោះថា ឃុន សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិ បត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ រីឯជនរងគ្រោះមានឈ្មោះថា ញ៉ែម ធារ៉ាភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរអង្គរក្ស ។


សំភារៈដែលខូតខាតរួមមាន៖ កញ្ចក់ទ្វារមុខចំនួន៤ផ្ទាំងនិង កញ្ចក់បង្អួចចំនួន៤ផ្ទាំង។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុជនសង្ស័យបានប្រេីប្រាស់ថ្នាំញៀន ហើយមានសតិមិនប្រក្រតី(បែកថ្នាំ) តែងតែមកគប់ និងយកដំបងវាយទ្វារ និងបង្អួចផ្ទះជនរងគ្រោះជាច្រើនលើក ជាច្រើនសារ មកហើយ ដោយពេលប្រព្រឹត្តរួចរត់គេចខ្លួនបាត់ ។ លុះដល់វេលាកើតហេតុខាងលើ ជនសង្ស័យបានមកធ្វេីសកម្មភាព ទៀតទេីបជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វេីការសាកសួរ និងកសាងសំណុំ រឿងចាត់ការបន្តតាមនីតិវិធី៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល