ជួយស៊ែរឲ្យក្មួយប្រុសបានដឹងផង...បងស្រីម្នាក់ ប្រកាសស្វែងរកក្មួយប្រុសទាំងពីរនាក់ ដើម្បីទទួលពួកគាត់យកពួកគាត់មកចិញ្ចឹម...(មានវិដេអូ)
ស៊ីហៀង
-

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ទើបកន្លងទៅ  មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  Kong Hak បានបង្ហោះវីដេអូមួយ ដោយគាត់បានជួបជាមួយក្មេងប្រុសដ៏សែនកំសត់២នាក់ ដែលត្រូវម្តាយឪពុកបោះបង់ចោល ទុកឲ្យពួកគាត់បានរស់នៅយ៉ាងកណ្តោចកណ្តែង តាមសំយ៉ាបផ្ទះរបស់គេ ធ្វើឲ្យមហាជនមានការខ្លោចចិត្ត អាណិតដល់ក្មេងៗទាំងពីរនាក់ជាខ្លាំង។


បើតាមវិដេអូនេះប្រាប់ថា ពួកគាត់សព្វថ្ងៃដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិត ពេលខ្លះក៏គ្មានបាយហូប ហើយពេលខ្លះក៏មានបាយហូប ព្រោះថាត្រូវមើលប្អូននៅតូច ហើយត្រូវដើររើសអេតចាយផង ដើម្បីទិញបានហូប។


ក្មេងប្រុសទាំងពីរ ដែលរស់នៅយ៉ាងកំសត់ ត្រូវបានគេដឹងថាគាត់រស់នៅ ប៉ោយប៉ែត។ ហើយក៏មានបងប្អូនជាច្រើនចង់បានយកក្មេងទៅចិញ្ចឹមទៀតផង។


ទន្ទឹមនឹងនេះនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chon Ny បានបង្ហោះសារថា "បើបានជួបក្មេងៗទាំងពីរនឹងសូមមេត្តាប្រាប់នាងខ្ញុំ នាងខ្ញុំនឹងទទួលពួកគាត់មកចញ្ជឹម???សូមមេត្តាផងណា

ខាងក្រោមជាលេខ ទូរស័ព្ទនាងខ្ញុំ បើបានឃើញសូមទាក់ទងមកណា??? 0979931968 សូមអគុណទុកជាមុន???"។


មានវិដេអូ៖



ប្រភព៖ Chon Ny