កាលពីប៉ុន្មានម៉ោងមុននេះ ប្រិយមិត្តជាច្រើនប្រហែលជាស្គាល់ហើយ តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ ឌីជេ ក្តិប បានឃ្លាតឆ្ងាយពីសង្គមសិល្បៈអស់ពេលមួយរយៈ ដែលមកទល់នឹងពេលនេះ គឺរយៈពេល៣ឆ្នាំហើយដែលលោកមិនបានបញ្ចេញស្នាដៃថ្មីៗ នៅក្នុងការនិពន្ធចម្រៀងថ្មីផ្សេងៗ។
ជាក់ស្តែង តារាចម្រៀងដ៏កម្សត់រូបនេះ បានរៀបរាប់ពីមន្ទីរមួយកន្លែងដែលធ្វើឲ្យគាត់ហួសចិត្ត៖ តើខ្ញុំត្រូវបន្តរង់ចាំដល់ពេលណាទៀត? នេះគឺជាសំនួរ?
.jpg?1562414859)
បែកទឹកភ្លោះកាលពីម្សិលមិញម៉ោង៥ជាង ខ្ញុំក៏បានបញ្ជូនប្រពន្ធខ្ញុំទៅមន្ទីរពេទ្យរដ្ឋនៅក្នុងក្រុងព្រះសីហនុ។ បន្ទាប់មកម៉ោង៩:៣០នាទីយប់ ពួកយើងក៏បានសម្រេចចិត្តម៉ៅឡានមួយដើម្បីបន្តដំណើរឡើងមកទីក្រុងភ្នំពេញជាបន្ទាន់ដើម្បីមានឱកាសសង្រ្គោះកូននៅក្នុងផ្ទៃទាន់នៅមានទឹកភ្លោះ។ ទីបំផុត!ពួកយើងក៏បានមកដល់មន្ទីរពេទ្យជប៉ុននៅក្នុងទីក្រុងភ្នំពេញដោយជោគជ័យត្រឹមម៉ោង២:១០នាទីភ្លឺ៕
.jpg?1562414865)
ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះពួកយើងបានមកដល់ទីទួលសុវត្ថិភាពត្រឹមដំណាក់កាលទី១(បានមកដល់ពេទ្យ)។
ខ្ញុំបានសួរយោបល់ភ្លាមៗទៅកាន់ក្រុមអ្នកគ្រូពេទ្យថា:#តើអាចមានវិធីណាមួយដែលអាចសង្រ្គោះកូនខ្ញុំបានទាន់នៅមានទឹកភ្លោះ?#តើអាចវះកាត់សង្រ្គោះកូនខ្ញុំភ្លាមៗបានដែរឬទេអ្នកគ្រូបើកូនខ្ញុំទើបតែបានត្រឹមតែ២៨សប្តាហ៍ជាងចឹង? ពេលនោះខ្ញុំក៏ទទួលបានចម្លើយដ៏សមស្របហេតុផលមួយរហូតត្រូវដេករង់ចាំក្រុមវិជ្ជបណ្ឌិតរហូតដល់ព្រឹកទាំងខ្លួនឯងដេកបើកភ្នែក។ ហើយបន្ទាប់ពីរង់ចាំឆ្អែត ខ្ញុំក៏ទទួលបានបន្ទប់ដេកផ្ទាល់ខ្លួនចំនួន១ក្រោយពេលបានបង់លុយ ព្រោះមិនចង់ឲ្យប្រពន្ធដេកឈឺកណ្តាលវាល.៕
.jpg?1562414872)
តាំងពីយប់ម៉ោង២:១០នាទីភ្លឺរហូតមកដល់ម៉ោង២:៤៧ នាទីរសៀលថ្ងៃនេះគឺខ្ញុំបានចម្លើយដ៏ពិរោះស្ដាប់ពីអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតម្នាក់ក្រោយពេលខ្ញុំរត់ឆ្លេរឆ្លារទៅដើររកពេទ្យដើម្បីស្វែងរកដំណោះស្រាយថា:#មកដល់ពេទ្យហើយភ័យស្អីទៀត?#បើមានរឿងអីប្រាប់ពេទ្យទៅ(ពេទ្យគេចេះដោះ ស្រាយហើយ) ។ ពេលមានឱកាស់ដូច្នេះ!ខ្ញុំក៏ឆ្លៀតសួរទៅអ្នកគ្រូពេទ្យថាអ្នកគ្រូ"#តើប្រពន្ធខ្ញុំត្រូវរង់ចាំដល់ពេលណាបើគាត់បែកទឹកភ្លោះយូរហើយ?"គាត់ក៏មើលមុខខ្ញុំរួចតបទាំងញញឹមថា:"#ទារកវាអាចរស់បានដោយសារទឹកភ្លោះ/#ហើយបើអស់ទឹកភ្លោះពេលណាគឺក្មេងវាអត់រស់ទេ"ខ្ញុំក៏ស្រែកសួរភ្លាមៗថាអ្នកគ្រូ:#តើខ្ញុំត្រូវរង់ចាំដល់ពេលណាទៀតទៅ?អ្នកគ្រូក៏ឆ្លើយតបទាំងសេចក្តីថ្លៃថ្នូរថា:"#មិនដឹងទេ/#ចាំខ្ញុំទៅឆែកមើលឯកសារសិន"រួចហើយគាត់ក៏ទាញទ្វារបិទ...។
.jpg?1562414877)
បន្ទាប់មកខ្ញុំក៏ត្រូវយកដៃដេកគងថ្ងាស់រួចស្មេរសំណេរដ៏ថោកទាបនេះឡើងទាំងភ្លើ មុនសម្រេចចិត្តធ្វើរឿងអ្វីម្យ៉ាងទាំងញញឹមពេលឃើញប្រពន្ធគេងយំអាណិតកូនស្រីដែលមានអាយុទើបតែ២៨សប្តាហ៍ជាងដោយក្តីសង្ឃឹម???៕
.jpg?1562414885)