រូបភាពប៉ុន្មានសន្លឹកនិងវីដេអូមួយឃ្លីបរបស់ក្មេងស្រីម្នាក់បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានកើតមានក្តីអាណិតអាសូរខ្លាំងណាស់ ដោយសារតែ ក្មេងស្រីម្នាក់នេះ គាត់គ្មានផ្ទះសំបែង មិនបានចូលសាលារៀន គ្មានទីពឹង រស់នៅជាក្មេងអានាថា គ្មានបាយហូបគ្រប់គ្រាន់ដូចគេ ដើរសំលុយគេ គ្រាន់បានតែមួយរស់ៗប៉ុណ្ណោះ។

យ៉ាងណាមិញយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា តាំង គីមឡេង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា គ្នានៅតូចណាស់ គ្នាត្រូវមានចំណេះដឹង ត្រូវបានចូលសាលាតែដោយសារជីវភាព និងស្ថានភាពគ្រួសារប្អូនស្រីមិនអាចទៅរៀនបានហេីយដេីរសុំបាយ សុំអ្វីគេញាំតាមផ្សារហេីយ ប្អូនសុំថាចង់ទៅរៀនដូចគេ តេីមានសប្បុរសជនណាជួយបានទេ?

ប្រសិនបើបងប្អូន ឫសប្បុរសជនណាមានចិត្តសប្បុរសធម័ អាចជួយប្អុនស្រីផងមិនថាតិចក្តីច្រើនក្តីតាមសាធា.. ប្រសិនបើបងប្អូនណាមិនមានថវិការ សូមត្រឹមតែជួយស៊ែរម្នាក់មួយក៍បានដែរ ដើម្បីឲ្យបានដឹងដល់សប្បុរសជននានា ដែលអាចជួយប្អូនស្រីបាន ។ សូមទស្សនាវីដេអូខាងក្រោម៖

