ខ្លាំងបាត់ ! ប៉ះគ្នាបន្តិចបន្តួច ឲ្យគ្នាលុតជង្គង់សំទោសដល់បាតជើង បើមិនចង់មានរឿងធំ...
-

ភ្នំពេញ៖​ រថយន្តសេរីទំនើបមួយគ្រឿងបានបើកបុកកង់បីឥណ្ឌា​ ត្រង់ផ្លូវប្រសព្វ​ ខណៈដែលរថយន្តសេរីទំនេីបបត់ឆ្វេងហេីយកង់បីផ្លូវត្រង់​ រងការខូចខាតមួយចំហៀងខាងមុខនិងធ្លាក់កញ្ចក់កង់បីមួយផ្ទាំងមុខ​ ចំណែករថយន្តរងការខូចខាតធ្លាក់កាងខាងមុខមួយចំហៀងខាងឆ្វេង​ តែមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សឡេីង។

ហេតុការណ៍នេះបានកេីតឡេីង​ បានកេីតឡេីងនៅវេលាម៉ោង​១២.១០នាទីឈានចូលយប់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩​ តាមបណ្ដោយផ្លូវលេខ៧០ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ក្រោយពេលកេីតហេតុ​សមត្ថកិច្ចមូលដ្ឋានបានមកដល់​ ទុកឱ្យភាគីទាំងពីរធ្វេីការចចារគ្នា​ ចំណែកភាគីរថយន្តតាំងខ្លួនថាត្រូវ​ បានឲ្យអ្នកបេីកកង់បីសងថ្លៃជុសជុលរថយន្តគាត់​ តែម្ចាស់កង់បីថាគាតមកផ្លូវត្រង់​ គាត់គ្មានលុយសងទេ​ ម្ចាស់រថន្តបន្តថាបេីមិនសងប្រយ័ត្នរឿងធំគាត់ហៅអធិការរួចហេីយជិតដល់ហេីយ​ ភ្លាមនោះក៍លេចមុខបុរសម្នាក់មាឌធំកាន់អាយឌី​មកជួយអន្តរាគមន៍ខាងម្ចាស់រថយន្ត គាត់ថាខ្ញុំជាសមត្ថកិច្ចខណ្ឌដូនពេញ​ ។

យោងទៅតាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា​ មុនពេលកេីតហេតុ​ ឃេីញមានកង់បីឥណ្ឌា​ពណ៌ស​ពាក់​ស្លាកលេខ​ ភំ្នពេញ​ 1HN-4765 បេីកបរ​ដោយ​បុរសម្នាក់​ទិញដៅ​ពីលិច​ទៅកេីត​ តាមបណ្តាយផ្លូវលេខ៧០​ លុះមកដល់ចំនុច​កេីតហេតុ​ ឃេីញមាន​រថយន្ត​សេរីទំនេីប​មួយ​គ្រឿង​ម៉ាកលុចសុីសNX300ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AW-5345 បេីកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវR8(បឹងកក់)ទិសដៅពីត្បូងទៅជេីង​ ដែលតាំងខ្លួន​ជាអ្នកធ្វេីការ​ និងជាអ្នកចេះច្បាប់​ ដែលបេីកបរក្នុងល្បឿនលឿន​ ហេីយបត់ធ្វេង​ ក៏វាក់អេីជាមួយនិង​កង់បី​ ក៏បានជាន់ហ្វ្រាំងឈប់បន្ទាន់​កណ្តាលផ្លូវ​ ក៏បានបុកកង់បីចំមួយជំហៀងខាងមុខ​ បណ្តាលឱ្យរងការខូចខាតយ៉ាង​ដំណាំ​ ចំនែករថយន្តរងការខូចខាត​ កាងស្តាំងខាងមុខ។

ក្រោយពីមានការប្រកែកគ្នាយ៉ាងយូរ​និងប្រជាពលរដ្ឋថាអោយម្នាក់មួយម៉ាត់ ទេីបម្ចាស់រថន្តថាមិនបាច់សងក៍បាន​ តែត្រូវលត់ជង្គុង់សុំទោសហេីយសំពះដល់បាតជេីងគាត់ព្រមស្មេីគ្នា​នៅចំពោះមុខអ្នកសារព័ត៌មាន​ តែប្រជាលរដ្ឋបានស្រែកបន្តថាលោកធ្វេីនេះហួសហេតុពេកហេីយ​ បុរសមាឌធំបានហៅម្ចាស់រថយន្តទៅខ្សិបរួចបានព្រមត្រឹមសំពះសុំទោស​ បញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង។