ក្តៅៗ ! ទីបំផុតចាប់បានហើយ ជនសង្ស័យដែលប្លន់យកម៉ូតូលោកតាម្នាក់ យ៉ាងសាហាចឃោឃៅ....
-

កំពង់ឆ្នាំង​ ៖  ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្លន់នេះឈ្មោះ មុំ សុខន ភេទប្រុស មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជននេះត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ និង ដកហូតបានវត្ថុតាង គឺម៉ូតូរបស់ជនរងគ្រោះផងដែរ ។ ហេតុការណ៍ចាក់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំ ណុចព្រៃរណ្ដៅថ្ម ក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ។