បុរសម្នាក់ ចាក់សាំងដុតផ្ទះ ហើយឡើងទៅចាក់សោរប្រពន្ធ និងកូនទើបអាយុ២ខែ បណ្តាលឲ្យស្លាប់ទាំងអស់គ្នា នៅមុននេះបន្តិច.....
-

នៅក្នុងពេលថ្មីៗនេះបានកើតមានករណីអាគ្គីភ័យមួយបានកើតឡើងនៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩.៣០នាទី មានករណីជនសង្ស័យឈ្មោះ ណាន អាយុប្រហែល៣០ឆ្នាំ បានចាក់សាំងដុតផ្ទះប្អូនថ្លៃរបស់ខ្លួនដែលមានទីតាំងស្ថិតក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ជនសង្ស័យបានចាក់សោរប្រពន្ធឈ្មោះជី ស្រីមុំ អាយុ២៦ ឆ្នាំ និងកូនតូច ភេទប្រុសអាយុ០២ខែ។ហេតុការណ៍នេះបណ្តាលអោយឆេះខូចខាតផ្ទះទាំងស្រុង និងស្លាប់មនុស្សចំនួន០៣នាក់៖ ក្នុងនោះមានជនសង្ស័យឈ្មោះណាន ស្លាប់, ឈ្មោះជី ស្រីមុំ ស្លាប់, ក្មេងប្រុសតូចអាយុ០២ខែ ស្លាប់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់ និងស្រាវជ្រាវបន្ត។