ក្តៅៗ ! ជួយស៊ែរបន្តផង នេះហើយប្រពន្ធដែលត្រូវប្តីដុតទាំងរស់ ជាមួយនិងកូនអាយុ២ខែបណ្តាលឲ្យស្លាប់ទាំង៣នាក់....(មានវីដេអូ)
ខេត្តសៀមរាប,នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០៩.៣០នាទីមានករណីចាក់សាំងដុតផ្ទះប្អូនថ្លៃរបស់ខ្លួនបង្កឡើងដោយជនសង្ស័យឈ្មោះ ណាន អាយុប្រហែល៣០ឆ្នាំ បានយកសាំងចាក់ដុតផ្ទះប្អូនថ្លៃរបស់ខ្លួន ដែលមានទីតាំងស្ថិតក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប។

ជនសង្ស័យបានចាក់សោរផ្ទះដែលមានប្រពន្ធឈ្មោះជី ស្រីមុំ អាយុ២៦ ឆ្នាំ និងកូនតូច ភេទប្រុស អាយុ០២ខែ ម្នាក់ទៀតផង។ក្នុងហេតុការណ៍នោះបានបណ្តាលអោយឆេះខូចខាតផ្ទះទាំងស្រុង និងស្លាប់មនុស្សចំនួន០៣នាក់៖ ក្នុងនោះមានជនសង្ស័យម្នាក់ ឈ្មោះណាន បានស្លាប់, ឈ្មោះជី ស្រីមុំ ស្លាប់, ក្មេងប្រុសតូចអាយុ០២ខែ ស្លាប់ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។