លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានឧបត្ថម្ភថវិកាមួយចំនួន ដល់ក្រុមគ្រួសារលោក អនុនាវីឯក មាស ចាន់ថុល ដែលភរិយារបស់លោកមានជំងឺត្រូវ...
ខេត្តព្រះសីហនុៈ លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន 2 000$(ពីរពាន់ដុល្លា) ជូនចំពោះក្រុមគ្រួសារលោក អនុនាវីឯក មាស ចាន់ថុល នៅអង្គភាពកងនាវាដឹកជញ្ជូនកងទព័ជើងទឹក ដែលភរិយារបស់លោកមានជំងឺជាទម្ងន់ ត្រូវវៈកាត់នៅមន្ទីពេទ្យ។

ក្រោយទទួលបានជំនួយនេះ លោកវរនាវីត្រី នាង សំរិទ្ធិសក្តិ ក្នុងនាមលោកវរនាវីឯក តូច សុភក្តិ មេបញ្ជាការកងនាវាដឹកជញ្ជូន ក៏ដូចជា មេបញ្ជាការរង នាយនាវី នាយនាវីរង កងនាវាដឹកជញ្ជូន មូលដ្ឋានសមុទ្រ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវព្រមទាំងគ្រួសារ និងប្រសិទ្ធិពរជួបប្រទះនៅពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។