ពិតជារឿងមួយដ៏គួរឲ្យសោកស្តាយជាខ្លាំង ដែលក្រុមគ្រួសារ បានបាត់បង់មនុស្សជាទីស្រលាញ់ ដោយសារតែជំងឺរួមរិត ខ្លួនប្រាណ ។ ក្រុមគ្រួសារសពលោក អនុសេនីយ៍ឯក សាត ភឿន អាយុ ៥១ ឆ្នាំ នាយរងបុស្តិ៍ស្វាយប៉ាក ផែនសណ្តាប់ធ្នាប់ចរាចរណ៍ដែលបានទទួលមរណភាពដោយសារជំងឺ ទឹកនោមផ្អែម សួត ខូចតម្រងនោម។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sak Kak Da បានបង្ហោះសារចូលរួមរំលែកទុក្ខ នៅថ្ងៃនេះថា "ជីវិតកងកម្លាំងមិនថា យប់ថ្ងៃល្ងាចព្រឹក ត្រូវប្រឈមមុខ ទោះភ្លៀង ខ្យល់រន្ទះ ប៉ុណ្ណា ក៏នៅតែបំពេញភារកិច្ច បំពេញការងារ រហូតដល់មាន មន្ត្រីខ្លះ របួស ឈឺក្នុងកំឡុងពេលបេសកកម្ម មន្ត្រីខ្លះ ពលីជីវិត ស្លាប់ចោលប្រពន្ឋកូន ។ អ្នកនៅផ្ទះអ្នកគេងស្រួល អ្នកមានថ្ងៃឈប់សម្រាក អ្នកមានថ្ងៃបុណ្យទាន តែកងកម្លាំង មិនថា នគរបាលយោធា អាវុធហត្ថ គឺគ្មានទេ ពាក្យថាថ្ងៃសម្រាក គឺដើម្បីតែការពារ សុខសុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋ មិនថា ថ្ងៃចន្ទដល់សុក្រ សៅរ៏ អាទិត្យ ឬ ថ្ងៃបុណ្យទានអីទេ។ អ្នកមានពេលបានសម្រាកក្បែរគ្រួសារ អ្នកមានពេលជុំបងប្អូន តែកងកម្លាំងយើងសឹងតែថាគ្មានពេលបាននៅបងប្អូនជុំគ្រួសារដូចអ្នកទេ អ្នកមានពេលដើរកំសាន្តជាមួយគ្រួសារ តែកងកម្លាំងត្រូវជាប់ភារកិច្ចការពារដោយមិនអាចជៀសផុត បាន បើអ្នកស្អប់នរណាម្នាក់ឬ អង្គភាពណាមួយ សូមរិះគន់ ឬ វាយប្រហារតែបុគ្គលនោះ អង្គភាពនោះទៅបានហើយសូមកុំ វាយតម្លៃទាំងអស់អី ព្រោះថា មានល្អ មានអាក្រក់ ។ ម៉្យាងវិញទៀត បើយើងមិនការពារខ្លួនឯងផង បើយើងធ្វេសប្រហែស មានអ្នកណាចាំការពារយើង២៤ម៉ោង នោះ កងកម្លាំងក៏ត្រូវការហូបបាយ សម្រាកខ្លះដែរ ហើយក៏មិនអាចមើលបានគ្រប់ជ្រុងដែរ ។ គ្មានអ្នកណាចង់អោយបទល្មើស ឬ បញ្ហាកើតឡើងទេ សូមយល់ ពី ពួកយើងផង ។??? ជីវិតគ្រោះថ្នាក់គ្រប់ពេល ។#សាច់ជូនជាតិធាតុជូនម៉ែឈាមជូនព្រះធរណី"។

មានបងប្អូនជាច្រើន បានចូលរួមចំណែក រំលែកទុក្ខ ចំពោះគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់៕

លោកអនុសេនីយ៍ឯក សាត ភឿន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ០១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ វេលាម៉ោង០១៖៣០នាទីរសៀល ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ និងរៀបចំធ្វើបុណ្យខួប៧ថ្ងៃ ចំថ្ងៃអាទិត្យ ០៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០២៖០០នាទីរសៀល ដើម្បីជួបជុំបងប្អូនកូនចៅ និងញាត្តមិត្ត រួចធ្វើបទនមស្សការ សមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្ដព្រះសង្ឃសម្ដែងព្រះធម៌ទេសនា។




















ប្រភព៖ Sak Kak Da