កាលថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Phalla Phorn បានបង្ហោះវិដេអូ អមជានឹងសារយ៉ាងកំសត់ ក្រោយពីបានឃើញបងប្អូនប្រុសស្រីជាច្រើនអ្នក កំពុងតែដង្ហើយសូមជំនួយ ព្រោះតែឪពុកម្តាយរបស់ប្អូនបានស្លាប់ចោលអស់ហើយ នៅឡើយតែប្អូនត្រូវរស់នៅយ៉ាងកំសត់ កំព្រាកណ្តោចកណ្តែង ព្រោះតែគ្មានអ្នកមានគុណនៅក្បែរ។
បើយោងតាមគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "វាជាការអំពាវនាវរបស់ក្មេងៗ អោយខ្ញុំចុះទៅជួយពួកគេផង ដោយព្រោះឪពុកម្តាយរបស់ពួកគេទើបតែស្លាប់បាត់ក្នុងពេលថ្មីៗនេះដែរទេ ។ យ៉ាងណាមិញ ខ្ញុំក៏មិនទាន់បានដឹងច្បាស់ អំពីស្ថានភាពលំបាកផ្សេងៗទៀតរបស់ពួកគេ ខ្លាំងដល់កំរិតណាដែរ បានត្រឹមតែដឹងថា ពួកគេត្រូវការអ្នកជួយឥលូវនេះ អញ្ចឹងហើយខ្ញុំនឹងសម្រេចចុះទៅជួបពួកគេនៅថ្ងៃសៅរ៍ ទី១៣ អាទិត្យក្រោយនេះតែម្តង ។
បើមានបងប្អូន ឬ មិត្តភ័ក្ដិណាអាចមានពេល ហើយចង់ចុះទៅជួយក្មេងៗទាំងនេះជាមួយនឹងខ្ញុំដែរនោះ បងប្អូនពិតជាអាចរួមដំណើរជាមួយខ្ញុំបានដែរណា ដោយក្មេងៗទាំងអស់នេះកំពុងតែរស់នៅក្នុង ភូមិសាច់ត្រី ឃុំ ភារីមានជ័យ ស្រុកបសេដ្ធ ខេត្តកំពង់ស្ពឺ ។
នេះគឺជាលេខទំនាក់ទំនងរបស់ខ្ញុំ ប្រសិនបើបងប្អូនមានបំណងចិត្តទៅជាមួយនឹងខ្ញុំដែរនោះ 012324711 ; 093324711
បញ្ជាក់៖ ខ្ញុំបានទទួលវីឌីអូនេះ ពីប្អូនស្រីម្នាក់ដែលបានផ្ញើរវាមកកាន់ខ្ញុំ នៅរសៀលនេះ "។
ទន្ទឹមនេះ ក៏សង្ឃឹមថា និងមានបងប្អូន ចូលរួមបរិច្ចាគ ជាថវិការ ជាសំភារៈ ដើម្បីជួយដល់ក្មេងៗ ដែលកំពុងតែជួបនូវការលំបាកទាំងអស់នេះ៕
មានវិដេអូ៖
ប្រភព៖ Phalla Phorn