ពិតជាមិនធម្មតា... បេក្ខជន រឿន រតនៈ ធ្វើឲ្យគណកម្មការ និងទស្សនិកផ្ទុះសំណើចពេញស្ទូឌីយូ ព្រមទាំងទទួលបាន YES ដល់ទៅ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ មហាជនប្រាកដជាជ្រាបហើយថា  កម្មវិធីX-Factor Cambodia ដែលប្រិយមិត្តទន្ទឹមរងចាំ បានមកដល់ហើយ Judge Audition សប្តាហ៍ទី១​ នៅវេលាម៉ោង៨យប់ ថ្ងៃទី០៧ ខែកក្កដានេះហើយ នៅលើកញ្ចក់ទទូរទស្សន៍ហង្សមាស HDTV ។ 


អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កម្មវិធីX-Factor Cambodia ក៏បាននាំយកមកនូវបេក្ខជន បេក្ខនារី ស្រស់ស្អាត ស្រស់សោភា និងពោលពេញទៅដោយទេពកោសល្យ ចំរៀង ជាមួយការវិនិច្ឆ័យយ៉ាងត្រឹមត្រូវ ពីសំណាក់ កំពូលតារាចំរៀង ប្រចាំផលិតហង្សមាស រួមមានលោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ។

 


ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ នៅក្នុងសប្តាហ៍ទី១នេះ ក៏មានបេក្ខជន បេក្ខនារីជាច្រើងកំពុងតែរងចាំ ឡើងបង្ហាញសមត្ថភាព ជូនទស្សនិកជនឲ្យបានសណ្តាប់ និងជួយដាក់ពិន្ទុចំពោះសំនៀងដល់ពិរោះរណ្តំរបស់ពួកគាត់ផងដែរ។ នៅក្នុងសប្តាហ៍ទីមួយនេះ ក៏មានបេក្ខជនម្នាក់ ដែលមានភាពរស់រាយ និងពោលពេញទៅដោយស្នាមញញឹម​ អមជាមួយនឹងភាពកំប្លុកកំប្លែង ចំណែកសំនៀងក៏ពិរោះមិនធម្មតាដែរ ។


បេក្ខជនដែលធ្វើឲ្យគណកម្មការ​ និងបងប្អូនពេញស្ទូឌីយូ ផ្ទុះសំណើចយ៉ាងខ្លាំងនោះ មានឈ្មោះថា រឿន រតនៈ មានអាយុ32 ឆ្នាំ មកពី ខេត្តកំពង់ឆ្នាំង បកស្រាយចំរៀងមួយបទក្រោមចំណងជើងថា "ទៅដណ្ដឹងកូនគេ" ហើយទទួលបាន"yes"ដល់ទៅបួនតែម្តង៕


បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នាៈ