លោក ខាន់ ចាន់សុផល និយាយថា៖ ប្តីវាយ មិនខុសទេ នាងអើយ ! បើប្តីមិនវាយបានវាជារឿងចម្លែក ! ថតស្រាតបង្ហោះចឹង ! ចុះប្តីគេមិនហៅអាវែក ក្រោមក្បិន?
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់ហើយថា ថៃ ស្រីនាង ដែលជាអ្នកលក់អនឡាញម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ហើយក៏ជាអ្នកលក់អនឡាញម្នាក់ដែលមានភាពសិច សុី​ និងទាក់ទាញខ្លាំងបំផុត តែនៅកាលពីយប់មិញនេះ ថៃ ស្រីនាង បានត្រូវគេប្រើប្រាស់អំពើហិង្សារយ៉ាងធ្ងន់ធ្ងរទៅលើរូបនាង ហើយបង្ករឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញ​ យោងតាមគណនីហ្វេសប៊ុកលោក ខាន់ ចាន់សុផល បានសរសេររៀបរាប់នៅក្នុងហ្វេសប៊ុកលោកថា ៖ប្តីវាយ មិនខុសទេ នាងអើយ ! បើប្តីមិនវាយបានវាជារឿងចម្លែក ! ថតស្រាតបង្ហោះចឹង ! ចុះប្តីគេមិនហៅអាវែក ក្រោមក្បិន?ប្តីហាមហើយ ហាមទៀត ! ថាឈប់ បង្ហោះរូបភាព សុិច តាមហ្វេសបុក ! តែហាម មិនស្តាប់ និងលេងឆាត មានអ្នកខំមិន លែបខាយ បបួលនេះបបួលនោះ ខ្លាំងពេក នាំឲកើតជារឿង ភ្លើងប្រចណ្ឌ័ ប្តីរករឿង ទាស់សម្តីទៅមក ស្រីជេរប្រុស ! ប្រុសជេរស្រី ។ឈប់បាន ឈប់ទៅ នាងៗអើយ មួយចំនួនទៀតដែលចូល៧០ថតស្រាត សុិចសុី ! អាណិតកូនគេស្រីៗ គ្នាត្រឹមត្រូវផង ! គ្នា ឃើញចឹងៗ អង្គុយគិតរកពាក្យថ្លែងថាម៉េចទេ ! សីលធម៍ អត្តសញ្ញាណស្ត្រីខ្មែរ ត្រូវបំផ្លាញដោយសារ ពួកកាមទេព ។

ហើយម្យ៉ាងទៀត ប៉ូលីសចុះទៅ ទទួលពាក្យបណ្តឹង ដល់លើគ្រែតែម្តងទៀត ? ពិតជាគិតគូរ និងបំរើ ពលរដ្ឋបានល្អណាស់ ។