បងប្រុសម្នាក់ បានបង្ហោះសារថា ថៃ ស្រីនាង​ ដែលត្រូវប្រុសស្នេហ៍វាយដល់ទៅ១៣០ដង គួរតែបានជាប់កំណត់ត្រាពិភពលោកហើយ...
ស៊ីហៀង
-

នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ក្រោយពីតារាហ្វេសប៊ុក​ដ៏ស៊ិចស៊ី ដែលត្រូវបានគេស្គាល់ថា កញ្ញា​  ថៃ ស្រីនាង ត្រូវបានប្រុសស្នេហ៍ បានវាយធ្វើបាប បែកមុខ បែកមាត់ រាប់ភ្លេច ធ្វើឲ្យមហាជន ខ្លោចចិត្តអាណិតនាងជាខ្លាំង។


ប្រុសស្នេហ៍របស់នាងរូបនោះត្រូវបានគេស្គាល់ឈ្មោះថា លោក​ ទឹម​ សាវុធ​ អ្នកស្រុកកំពង់ឆ្នាំង​ មានតួនាទីសព្វថ្ងៃជាអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ! កាលពីមុនលោកជាអតីតកូនប្រសារលោក​ ទូច​ ម៉ារីម​ អតីតអភិបាលខេត្តកំពង់ឆ្នាំង​ ដែលបានស្លាប់កាលពីពាក់កណ្តាលខែកញ្ញា​ ឆ្នាំ២០១៣​ ដោយសារជំងឺ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "IMan-KH" បានរៀបរាប់ថា "ស្រីដែលសង្សារប្រុសវាយដំហឹង្សាចំនួន ១៣០ដង។ គួរតែបានជាប់កំណត់ត្រាពិភពលោកហើយណា... នាង ថៃ ស្រីនាង។ ម៉េចនាងអត់ឃើញប្រាប់ផងថា សង្សារវាយនាងនៅលើគ្រែប៉ុន្មានដងដែរ? ហិ ហិ ហិ ?

»» ស្រីក្រមុំម្នាក់(កញ្ញា)ដែលជាស្រីខ្មែរ តើមានស្រីណាដែលហ៊ានយកខ្លួនប្រាណ កិត្តិយសរបស់ខ្លួនឯង មកជាន់ឈ្លីបែបនេះដែរទេ? ប៉ូលីស បានអោយដឹងថា ប្រុសជាសង្សារគឺជា មន្ត្រីជលផលដែលមានតំណែងធំមួយរូបផងដែរ។ តើប្រុសណាម្នាក់ ចង់ឃើញស្រីរបស់ខ្លួនធ្វើបែបនេះ? រកស៊ីលក់ថ្នាំស៊ិចថែមទៀត ហើយសុទ្ធតែយកខ្លួនឯងទៅធ្វើជាតួឯកបង្ហាញផលិតផលថ្នាំស៊ិចតែម្តង។

ខ្ញុំបានព្យាយាមស្វែងរកនូវកន្លែងណាមួយដើម្បីអាណិតអាសូរនាងផងដែរ ប៉ុន្តែ ខ្ញុំរកមិនឃើញសោះ។ តម្លៃស្រីខ្មែរត្រូវបាននាងយកទៅជាន់ឈ្លីអោយខូចខ្ទេចខ្ទីរ ព្រោះតែលុយបន្តិចបន្តួច។ ចរិតរបស់នាងបែបនេះ គឺសក្តិសមណាស់ដែលគេវាយដំលើរូបនាងដល់១៣០ដងនៅតែមិនព្រមភ្ញាក់ខ្លួន។ យ៉ាងណាក៏ប្រុសម្នាក់បានរៀនសូត្រច្រើន មិនគួរប្រើប្រាស់នូវហឹង្សា ទៅលើមនុស្សស្រីឡើយ។ បើមិនអាចទទួលយកបាន បែកគ្នាតាមសម្រួលទៅ ព្រោះត្រឹមជាសង្សារតែប៉ុណ្ណោះ មិនមែនជាប្រពន្ធឡើយ។ ប្រទេសមានច្បាប់ ហើយខ្លួនឯងជាមន្ត្រីធំមួយរូបថែមទៀត។ ដឹងច្បាប់ល្មើសច្បាប់គួរតែទទួលទោសអោយបានធ្ងន់ធ្ងរ។

((នាងរត់រកអ្នក មេខាតលក្ខណ៍រត់រកអាបាក់អន្សា)) (ពាក្យចាស់ពោលបែបនេះ)"


 ប្រភព៖ IMan-KH