ឃើញស្បែកជើងផ្ទាត់នៅកាំជណ្តើរផ្ទះ សង្ស័យក៏ដើរឡើងទៅលើផ្ទះ ស្រាប់តែឃើញជនសង្ស័យដេកក្នុងមុង ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យរត់សឹងមិនទាន់...
ស៊ីហៀង
- 1377

កាលពីថ្ងៃទី៦ កក្កដា ២០១៩ វេលាម៉ោង១៨និង៣០នាទី បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ពាក់ព័ន្ធនឹងករណី ប៉ុន​ប៉ងរំលោ​ភសេពស​ន្ថវៈ ទៅលើស្រ្តីម្នាក់​ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុច ភូមិព្រែកក្រ​បៅទី២ ឃុំព្រែ​កអំពិល​ ស្រុកខ្សា​ច់កណ្តាល​ ខេត្ត​កណ្តាល។​


ជនសង្ស័យ ឈ្មោះ លន រ៉ា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ឃាត់ខ្លួន)។


ចំណែកជន​រងគ្រោះ ឈ្មោះ អែល ស៊ីថាត ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ត្បាញ មានទីលំនៅភូមិ-ឃុំ-កើតហេតុ។ 


សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះចង់មុងរៀបចំកន្លែងដេក បន្ទាប់មកចោមពុងសារុង ចុះមកងូតទឹកនៅក្រោមផ្ទះ ស្រាប់តែមានអ្នកជិតខាងមានកូនដួលបែកក្បាល ជនរងគ្រោះបានដើរទៅមើល ពេលដើរត្រឡប់មកផ្ទះវិញ ក៏បានឃើញស្បែកជើងផ្ទាត់នៅកាំជណ្តើរផ្ទះរបស់ខ្លួ​ន ចំនួន១គូ ដោយសង្ស័យក៏ដើរឡើងទៅលើផ្ទះ ក៏បានឃើញជនសង្ស័យដេកក្នុងមុងជនរងគ្រោះ  ភ្លាមនោះជនរងគ្រោះក៏បានស្រែកឆោឡោ ក្រោយមកប្អូនថ្លៃជនសង្ស័យឈ្មោះ​រស់ ភា បាននាំជនសង្ស័យទៅ​ផ្ទះ។


លុះដល់ថ្ងៃទី០៨ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការ​ដ្ឋាននគ​របាលស្រុ​ក ដើ​ម្បីបន្តចា​ត់ការ​តាមនីតិ​វិធី៕



Loading...