ចុមសំដីអ្នកលក់សាំងខ្លាំងម៉ង...ចាក់សាំង៦ពាន់មិនចាក់ឲ្យហើយ ថែមទាំងប្រើពាក្យសំដីថា អញមិនចង់ចាក់ឲ្យ...(មានវិដេអូ)
-

កាលពីមួយម៉ោងមុននេះ មានករណី បុរសម្នាក់បានជិះរ៉ឺម៉ក់ឥណ្ឌា ទៅចាប់សាំង ស្រាប់តែម្ចាស់ការ៉ាស់សាំងមិនចាក់ឲ្យគាត់ ធ្វើឲ្យម្ចាស់រ៉ឺម៉ក់មានការខឹងសប្បាយជាខ្លាំង និងបានសួរទៅម្ចាស់ការ៉ាស់សាំងថា តើមូលហេតុអ្វីបុគ្គលិកលោកថា ៦០០០រៀល មិនចាក់អោយទេ?តើចាក់ប៉ុន្មានរៀលទើបបុគ្គលិករបស់លោកចាក់អោយ?


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "បុគ្គលិកចាក់សាំងសម្តីឡូយម៉្លេះ??សូមអធ្យាស្រ័យទុកជាមុនទៅដល់ម្ចាស់ស្ថានីយ៍ LPG ។ តើមូលហេតុអ្វីបុគ្គលិកលោកថា ៦០០០រៀល មិនចាក់អោយទេ?តើចាក់ប៉ុន្មានរៀលទើបបុគ្គលិករបស់លោកចាក់អោយ? សូមម្ចាស់ស្ថានីយ៍ជួយណែនាំបុគ្គលិករបស់លោកដែលមាន អាកប្បកិរិយា និងពាក្យសម្ដីមិនសមរម្យចំពោះភ្ញៀវផង....សូមបងប្អូនជួយShare អោយគាត់ល្បីផង...សូមអរគុណ" ។


នៅក្នុងវិដេអូនោះ បុរសដែលម្ចាស់កង់បី បានសួរទៅលោកពូអ្នកចាក់សាំងថា រាល់ដងគាត់តែ៥ពាន់រៀល មិនបានលោកពូចាក់សាំងឲ្យ ចុះថ្ងៃនេះខ្ញុំចាក់ដ៏ទៅ៦ពាន់រៀលហើយ មិនក៏ពូមិនព្រមចាក់ឲ្យ ភ្លាមនោះស្រាប់តែលោកពូនោះ បានឆ្លើយវិញថា អញមិនចង់ចាក់ឲ្យយ៉ាងមិញ"។


ភ្លាមនោះមានបងប្អូនបានចូលមកខមិន ថា"ចាំបាច់និយាយក្រក់ម្លេះអ្នកលក់បងប្អូនឈប់ចូលចាក់ទៅ។ បើចូលទៅក៏អ្នកលក់មិនចាក់ដែរខ្ពើមសម្តីគាត់មិនចាក់ហើយរកវាយគេទៀតមិនសាកសំសោះ"៕


មានវិដេអូ៖



ប្រភព៖ សុីម ចាន់សុី