ជីវិតកាលនៅក្មេងជឿជាក់ថា មានបងប្អូនជាច្រើន ប្រាកដជាធ្លាប់ឆ្លងកាត់ និងជួបនៅរឿងមួយនេះ ពេលខ្លះក៏សប្បាយ និងក៏លំបាកខ្លាំងណាស់ដែល ពេលដែលប្រឹងអូសកង់ ជាប់ដីស្អិត នៅចាប់កង់នោះ។ រាល់ពេលភ្លៀងធ្លាក់ម្តង តែងតែគិតថា ធ្វើយ៉ាងណាបានទៅដល់ផ្ទះ ។

ជីវិតកាលពីនៅសិក្សា ពិតជាសប្បាយរីករាយណាស់ ព្រោះថា មានមិត្តភិក្តជាច្រើន ដែលស្គាល់គ្នា ទោះមិនសូវជាជិតស្និទ្ធនិងគ្នា តែយើងក៏មានអារម្មណ៍ល្អជាមួយគ្នា។ នឹកគ្រាកន្លងមក ធ្លាប់សើចសប្បាយ ធ្លាប់យំ ពេលត្រូវអូសកង់ កាត់ផ្លូវដ៏វែងឆ្ងាយ ទម្រាំតែបានទៅដល់ផ្ទះ មានអារម្មណ៍ថាចង់យំបន្តិច ចង់សើចបន្តិច ព្រោះតែអាណិតខ្លួនឯងខ្លាំងណាស់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "La Kimhong" បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "រសជាតិម៉្យាងនៃជីវិតដែលសិស្សមួយចំនួនខ្លះមិនធាប់បានឆ្លងកាត់ដូចពួកគាត់?មិនដឹងថាគួរឲ្យអាណិតឬជាការសប្បាយឲ្យប្រាកដទេ ?អ្នកដែលកំពុងតែអាននឹងធ្លាប់មានប្រវត្តិចឹងអត់ ?បើមានកំភ្លេចស៊ែរមួយផង ???"។


















ប្រភព៖ La Kimhong