ជួយស៊ែរឲ្យម្តាយក្មួយប្រុសគាត់បានឃើញផង...ក្មេងប្រុសម្នាក់ ថតវិដេអូ ទាំងទឹកភ្នែក​ រៀបរាប់ប្រាប់ទៅម្តាយថា ខ្ញុំនឹកម៉ែ ពេលនេះម៉ែនៅទីណា ប្អូននិងកូន នឹកម៉ែណាស់ ម៉ែអាចត្រឡប់មករកកូនវិញបានទេ...(មានវិដេអូ)
-

ពិតជារឿងមួយដ៏គួរឲ្យសង្វែគខ្លាំងណាស់ ពេលបានស្តាប់សំដីរបស់ក្មេងប្រុស កំពុងតែយំ ស្រែកហៅម្តាយឲ្យត្រឡប់មកវិញ ទោះបីជាមិនដឹងថាម្តាយនៅទីណាក៏ដោយ។ ទឹកភ្នែកកូនស្រក់នៅពេលនេះ គឺស្រក់ព្រោះតែកូននឹកម៉ែ​ កូនខ្វះភាពកក់ក្តៅ កូនខ្វះការថ្នាក់ថ្នម ។ ក្នុងពេលនេះកូនមិនដឹងទៅរកម៉ែនៅទីណាទេ ប្អូនក៏នឹកម៉ែ ខ្ញុំក៏នឹកម៉ែ​ ម៉ែអាចត្រឡប់មករកកូនវិញបានទេ កូននិងប្អូននឹកម៉ែណាស់។


តើកូននឹងទៅជាយ៉ាងណា បើពុក គាត់មិនស្រលាញ់កូន ហើយម៉ែ​ក៏ទៅចោលកូនទៀតនោះ កូនគ្មានទីពឹងទេ កូនពិតជានឹកម៉ែណាស់ តើពេលនេះម៉ែនៅទីណា កូនចង់ទៅរកម៉ែ ?


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកលោក​ ផល្លា បានបង្ហោះសារថា"សំបុកអត់មេ សំបុកអត់បា ចិត្តកូនខ្លោចផ្សារយំរកម្តាយថ្ងៃ ។ តើបងស្រីដែលត្រូវជាម្តាយក្មេងប្រុសនេះ កំពុងតែនៅទីណាដែរ? អាចវិលមករកកូនវិញបានទេ។

ហ៊ឹមៗៗៗ យ៉ាងណាមិញ ខ្ញុំអាចយល់បានថា វាមានហេតុផលច្រើនណាស់ ដែលម្តាយម្នាក់សុខចិត្តទៅចោលកូនបែបនេះ តែទោះបីជាមានហេតុផលអ្វីក៏ដោយ ក្នុងនាមជាឪពុកម្តាយគេ ដែលបានបង្កើតគេហើយ ត្រូវតែចិញ្ចឹមបីបាច់ មើលថែរក្សា ផ្តល់ចំណីចំណុក និង ភាពកក់ក្តៅដល់កូនជាដើម ។ អាសូរក្មេងណាស់??"។


មានវិដេអូ៖


 ប្រភព៖ Phalla Phorn