ត្រៀមៗ... ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចាត់វិធានការយ៉ាងតឹងរឹង ដើម្បីលុបបំបាត់ម៉ូតូណា ដែលមានគ្រឿងបំពងសំលេង បង្កឲ្យរំខានដ៏អ្នកដទៃ...
ស៊ីហៀង
-

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណាដែលមានគ្រឿងបំពងសម្លេងលឺខ្លាំង រំខានដល់ពលរដ្ឋ។


ថ្លែងក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូដែលបង្កសម្លេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗដែលពួកគាត់ពិបាកនឹងសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។


ក្រៅពីនេះ ឯកឧត្តម ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលានៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ