កំពូលមនុស្ស ! លោក គួច ចំរើន និយាយលើកទឹកចិត្តមីងម្នាក់ ថែមទាំងឧបត្ថម្ភជាទឹកប្រាក់ ដើម្បីជួយដល់អ្នកមីងដោះស្រាយជីវភាពប្រចាំថ្ងៃ
ស៊ីហៀង
-

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តថ្មីព្រះសីហនុ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកោតសសើរមិនដាច់ពីមាត់ដោយសារតែការដឹកនាំរបស់លោក គួរបញ្ចាក់ផងដែរថា លោកគួចចំរើនទើបតែឡើងកាន់តំណែងភ្លាមដឹកនាំកូនចៅចុះសម្រួលការលំបាករបស់ប្រជាពលរដ្ឋភ្លាម មិនថា ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ និងសំរាមជាដើម។

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វសប៊ុកថា​ ក្រោយពីបានជួបជជែក សំណេះសំណាលជាមួយអ្នកមីង ជាអ្នកបម្រើការអនាម័យនៅសាលាខេត្ត កំពុងជួបការខ្វះខាត ឯកឧត្តម គួច ចំរើន ក៏បានលើកទឹកចិត្ត និងឧបត្ថម្ភជាទឹកប្រាក់ ដើម្បីជួយសម្រួលការលំបាក ដល់អ្នកមីង ដោះស្រាយជីវភាពប្រចាំថ្ងៃ រូបនេះកាលពីព្រឹកមិញនេះ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។