ហ្វេសប៊ុក៖ ជីវិតរបស់លោកយាយម្នាក់ រស់នៅខេត្តតាកែវ អាយុ៧៩ឆ្នាំ ប្រឹងដើរបេះ ត្រកួន កញ្ឆេត ដើម្បីយកទៅលក់ដើម្បីចិញ្ចឹមជីវិត។ លោកយាយកំសត់ គាត់លក់ត្រកួន នៅមុខរោងចក្រ ឃើញហើយពិតជាលំបាកវេទនាខ្លាំងណាស់។
ក្រោយពីបានឃើញលោកយាយបែបនេះ ធ្វើឲ្យមហាជនជាច្រើន បានបង្ហាញអារម្មណ៍ អាណិតលោកយាយជាខ្លាំង ។ លោកយាយគាត់បានដើរបេះត្រកួន កញ្ឆេត ទាំងញ័រដៃ ញ័រជើង ដើម្បីតែចិញ្ចឹមជីវិតខ្លួន។ លោកយាយបានប្រាប់ថា មានថ្ងៃខ្លះ លោកយាយលក់មិនដាច់ទេ ហើយក៏មានអ្វីហូបចុកដែរ។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Suon Chhorn Charity បានរៀបរាប់ថា "ជួយទិញលោកយាយផងកុំដាច់ចិត្តអូសរំលងអីជួយស៊ែរអាណិតលោកយាយណាស់!! លោកយាយចាស់អាយុ79ឆ្នាំដើបះត្រកួនកញ្ឆែតមកលក់មុខរោងចក្រតែលក់មិនដាច់ទៀតមានកូនដូចអត់កូនក្រដែរជំពាក់លុយគេហើយលោកយាយសំរេចចិត្តដើបេះត្រគួនលក់ចង់សុំសប្បុរសជនអោយជួយសំពត់អាវសំភារះបរិភោគនិងថវិកាសំរាប់ទិញថ្នាំបើបងប្អូនចង់ជួយអាចទាក់ទង0967353120"គាត់នៅ ភូមិក្រាំងធ្នង់ ឃុំបាទីស្រុកបាទី ខេត្តតាកែវ។




មានវិដេអូ៖
ប្រភព៖ Suon Chhorn Charity