បន្ទាយមានជ័យ៖ កម្លាំងគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បង្រាបចាប់ខ្លួននារីវ័យក្មេង២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម កាលពីម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២១៩នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

នារីវ័យក្មេងជាប់សង្ស័យ២នាក់ : ១-ឈ្មោះ សៀប ម៉ាយ៉ា អាយុ ២០ ឆ្នាំ ជនជាតិខ្មែរអិ:ស្លាម ស្នាក់នៅភូមិនិងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរលក់ខោអាវ ។ ២-ឈ្មោះ លាង ឩសភា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅអាគារកាសុីណូ ហូលីដេ ភូមិក្បាកស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាសុីណូ ។

វត្ថុតាងម្សៅក្រាមចំនួន១៩ ថង់តូច និង១ថង់ធំ -ថ្នាំគ្រាប់អុិកស្តាសុី ១៥គ្រាប់-កូនដបដែលមានវត្ថុរាវនៅក្នុងដបចំនួន៧ដប-សំបកថង់ប្លាស្ទិក និងឩបករណ៍ប្រេីប្រាស់ថ្នាំញៀនមួយចំនួន ។