ច្បាស់ហើយ ! ក្រុមហ៊ុន ចិន នាំយកសំរាម ៨៣​ កុងតឺន័រ ចូលមកព្រះសីហនុ ទុកជាចំណងដៃ សម្រាប់លោក អភិបាលខេត្តថ្មី គួច ចំរើន....
ស៊ីហៀង
-

ព្រះសីហនុ ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយសារតែបានរកឃើញហើយ កុងតឺន័រ​៨៣​ទូ នៅ​ផែ​ព្រះសីហនុ គឺក្រុមហ៊ុនចិន ជាអ្នកនាំចូលមកកម្ពុជា ដែលមាន​ទម្ងន់​ប្រមាណ​១,៦០០​តោន​។

បើយោងទៅតាមប្រភពពី អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បានធ្វើការអះអាង​ប្រាប់​សារព័ត៌មាននៅថ្ងៃនេះ​ថា ក្រុមហ៊ុន​ចិន​ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា ជា​អ្នក​នាំចូល​សំរាម​ប្លា​ស្ទិ​ក ៨៣​កុងតឺន័រ ទម្ងន់​១៦០០​តោន​ពី​សហរដ្ឋអាមេរិក និង​កា​ដា​ណា​។​

គួរបញ្ចាក់ផងដែរថា  នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានប្រាប់ឲ្យដឹងថា ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​សំណល់​ប្លា​ស្ទិ​ក ត្រូវបាន​គេ​ក្លែង​ឈ្មោះ​ទំនិញ​ ដោយ​ដាក់ថា ជា«​ផលិតផល​សម្រាប់​កែច្នៃ​ឡើងវិញ​»ដោយ​មិនបាន​បញ្ជាក់ថា​ជា«​សំណល់​ប្លា​ស្ទិ​ក​»ឡើយ