ប្រុងខ្លួនទៅអស់លោក...ឯកឧត្តម គួច ចំរើន នឹងមិនទុកទៀតទេ ចំពោះមន្រ្តីណា ដែលជាប់ពាក់ព័ន្ធក្នុងរឿងវិវាទដីធ្លី បញ្ហាលាងលុយខ្មៅ ការជួញដូរមនុស្សជាដើម...
ស៊ីហៀង
-

ឯកឧត្តម គួច ចំរើន ដែលទើបតែមកកាន់តំណែងថ្មីនៅក្នុងខេត្តព្រះសីហនុ តែលោកទទួលបានការគាំទ្រជាច្រើន ពីសំណាក់មហាជន ពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។


ឯកឧត្តម គួច ចំរើន បានធ្វើរឿងជាច្រើន បន្ទាប់ពីលោកមកកាន់តំណែងនៅខេត្តព្រះសីហនុ​ ហើយក៏មានបងប្អូនជាច្រើន បានចូលរួមសម្តែងការរីករាយដោយមានបាច់ផ្កាថែមទៀតផង នេះក៏ព្រោះតែលោក បានបំពេញតួនាទីក្នុងនាមលោកជាមន្រ្តីដ៏ល្អម្នាក់ ជាអ្នកបម្រើរាស្ត្រពិតប្រាកដ និងដោយទឹកចិត្តស្រលាញ់។


ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា​ « ស្នើឱ្យមានការដកខ្លួនចេញជាបន្ទាន់ ចំពោះមន្រ្តីណាដែល មានការពាក់ព័ន្ធក្នុងរឿងវិវាទដីធ្លី, បញ្ហាលាងលុយខ្មៅ, ការជួញដូរមនុស្សជាដើម » ។

ប្រសាសន៍ ឯកឧត្តម គួច ចំរើន នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩"។


ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ