ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អន្ទិត កក្កដា សុភ័ណ្ឌ បានធ្ចើកម្មវិធំបើកសម្ពោធហាងលក់សម្លៀកបំពាក់មួយដែលមានឈ្មោះថា Behighware ដែលឈ្មោះ Dara Meach ជាម្ចាស់ហាងផ្ទាល់។

យ៉ាងណាមិញបន្ទាប់ពីកម្មវិធីបើកសម្ពោធហាង ទើបតែបញ្ចប់ទៅមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះអន្ទិត កក្កដា សុភ័ណ្ឌ ត្រូវបានម្ចាស់ភាគហ៊ុនធំ លោក Dara Meach សម្រេចប្រគល់ហ៊ុនទៅឲ្យ អន្ទិត កក្កដា សុភ័ណ្ឌ វិញនិងបានថែមទាំងបានឡើងហែកស្លាកដែលមានដាក់ឈ្មោះថា kakada Sophorn fashion (Behighware) ចោលវិញភ្លាមៗតែម្ដង។

ដោយឡែកមូលហេតុដែលធ្វើឲ្យលោក Dara Meach សម្រេចចិត្តដកភាគហ៊ុនរបស់ អន្ទិត កក្កដា សុភ័ណ្ឌ ចេញដោយសារតែមានការមិនពេញចិត្ត និង ខឹងសម្បាកើតឡើង ព្រោះអន្ទិតរូបនេះបានដើរប្រកាស និង ដាក់ឈ្មោះហាងហាក់បំពានលើឈ្មោះដើម ដែលមានឈ្មោះស្រាប់ថា Behighware ទៅជាឈ្មោះ kakada Sophorn fashion (Behighware) វិញ ។

ក្រោយដើរប្រកាសក្តែងៗថាហាងនោះជាហាងរបស់ខ្លួន និង ទ្រាំនឹងទង្វើអន្ទិត កក្កដា សុភ័ណ្ឌ មិនបានតទៅទៀត ម្ចាស់ដើមដើមក៏បានផ្តាច់កុងត្រាភ្លាមៗជាមួយអន្ទិតរូបនេះ និង បានឡើងហែកស្លាកយីហោដែលដាក់ឈ្មោះ kakada Sophorn fashion ចោលទៀត ។ ជាមួយគ្នានោះ ហាក់មានការឌឺដងពី កក្កដា សុភ័ណ្ឌ តាមហ្វេសប៊ុកផង បានធ្វើឱ្យជម្លោះរវាងពួកគេទាំងពីរហាក់ចាប់ឆាបឆេះឡើង ដោយក្នុងនោះគេកត់សម្គាល់ឃើញលោក Dara Meach ម្ចាស់ហាងដើម បានទម្លាយរឿងអាស្រូវក្តៅសាច់មួយរបស់អន្ទិត កក្កដា សុភ័ណ្ឌ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Dara Meach ដែលបានអះអាងថាជា ម្ចាស់ហាងដើម បានទម្លាយរឿងអន្ទិត កក្កដា សុភ័ណ្ឌ តាម Story ក្នុងហ្វេសប៊ុក ហាក់មានចេតនាឆ្លើយតបទៅកាន់អន្ទិតរូបនេះ រឿងពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ ។ មកទល់ពេលនេះ ទោះជាមានការទម្លាយបែបនេះក្តី បើងាកទៅខាងភាគីអន្ទិត កក្កដា សុភ័ណ្ឌ ឯណោះវិញ នៅមិនទាន់មានការតបតនៅឡើយទេ ។

មហាជនកំពុងតែមានចម្ងល់ផងដែរទាក់ទងនឹងរឿងរ៉ាវខាងលើថា មានរឿងអ្វីឱ្យប្រាកដ ទើបបានជាឈានមកដល់មានរឿងនេះកើតឡើង និង មានការហែកហួរគ្នាបែបនេះ ។ សូមទស្សនាវីដេអូខាងក្រោម៖