ខ្លាំងមែន ! គេកំពុងតែ វីវក់រឿងគ្រោះទឹកជំនន់ស្ទើដាច់ខ្យល់ ចិនពីរនាក់នេះ ឆ្លៀតឱកាស ចែកចាយគ្រឿងញៀនពេញទីក្រុង....
ស៊ីហៀង
-

ក្រុងព្រះសីហនុ-នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្សយ័ជនជាតិចិន២នាក់ពាក់ពន្ធ័អំពើជួញដូរចែកចាយគ្រឿងញៀនកាលពីម៉ោង៥ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ។

១ ឈ្មោះ. Wu Yin ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន

២ ឈ្មោះ Chen Yuee ភេទស្រីអាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅខារ៉ាអូខេ ទីកន្លែងកំណើតប្រទេសចិន។

វត្ថុតាងដកហូតបានរួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន២ ប្រភេទ ក្នុងនោះមានម្សៅសរ ០៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទ CK HK ចំនួន០៦ កញ្ចប់និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ បើតាមនគរបាលបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញសាកសួរ ឈ្មោះ Wu Yin រួចរាល់ហើយក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួលដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន វេលាម៉ោង ៥.៣០ នាទីព្រឹកថ្ងៃដដែលស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បានរកឃើញវត្ថុតាងបន្ថែម រួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ (០១កញ្ចប់) កញ្ឆាក្រៀម០១ កញ្ចប់ទៀត៕