ខ្លាំងមែន! គំរាមសម្លាប់អ្នកដទៃតាម Facebook រួចអោយហៅប៉ូលិសមកចាប់ ឥឡូវប៉ូលិសចាប់វៃខ្នោះពិតមែន...(មានវីដេអូ)
សីហា
- 5201

កោះកុង៖ ប្រិយមិត្តខ្លះប្រហែលជាបានស្តាប់សម្លេង ជនសង្ស័យដែលបានគំរាមសម្លាប់អ្នកដទៃតាម Facebook រួចអោយហៅប៉ូលិសមកចាប់ ឥឡូវប៉ូលិសចាប់វៃខ្នោះមែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក។

ជនសង្ស័យមានឈ្មោះទី១ ឈុន និ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំមានលំនៅ ភូមិ/ឃុំកើតហេតុខាងលើ និងទី២ វិត ឡាវី ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ/ ឃុំកើតហេតុខាងលើ។

គួរបញ្ជាក់ផងដែរ នៅពេលដែលកម្លាំងជំនាញយើងធ្វើការត្រួតពិនិត្យ គឺជនសង្ស័យទាំង ២នាក់ មានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ន ករណីនេះកម្លាំងជំនាញយើង កំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មានវីដេអូខាងក្រោម៖



Loading...